ឆ្នាំក្រោយនេះ អាស៊ាននឹងបង្កើតពានរង្វាន់ថ្មីស្រឡាងមួយ ខណះជើងឯកទទួលបាន ៥០ ម៉ឺនដុល្លារ

47405
  • លេចលឺដំណឹងថា សហព័ន្ធបាល់ទាត់អាស៊ានបានបង្កើតពានរង្វាន់ថ្មីស្រឡាងមួយ ដែលមានឈ្មោះថា Asean Club Championship ដោយគ្រោងចាប់ផ្ដើមនៅឆ្នាំ ២០២០ ខាងមុខនេះ ។

    ពានរង្វាន់ថ្មីស្រឡាងប្រចាំតំបន់អាស៊ាន ដែលមានឈ្មោះថា Asean Club Championship នេះ គឺបង្កើតឡើងដើម្បីឱ្យក្រុមជើងឯកប្រចាំប្រទេសនីមួយៗ ( ជើងឯកលីគកំពូលប្រទេសនីមួយៗ ) ឡើងមកប្រកួតដណ្ដើមពានរង្វាន់នេះ ដែលក្រុមណាក្លាយជាជើងឯកនឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ៥០០,០០០ ដុល្លារអាមេរិក ហើយអ្វីកាន់តែពិសេសជានេះទៅទៀតនោះគឺ មានឱកាសចូលរួមដណ្ដើមពានរង្វាន់ FIFA Club World Cup ស៊េរីថ្មីនៅឆ្នាំ ២០២១ ជាមួយ Real Madrid , Chelsea និង Liverpool ថែមទៀតផង ។

    ហើយប្រសិនបើ ពានរង្វាន់ Asean Club Championship នេះ ពិតជាកើតឡើងប្រាកដមែន នោះក្លឹបជើងឯកនៅកម្ពុជាយើងក៏នឹងមានវត្តមានក្នុងប្រកួតប្រជែងដណ្ដើមពានរង្វាន់ជើងឯកតំបន់អាស៊ាននេះផងដែរ ខណះរូបមន្តលេងយ៉ាងដូចម្ដេចនោះមិនទាន់ទទួលបានពត៌មានលម្អិតនៅឡើយនោះទេ  ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី