ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា សន្យា​ថា​​ នឹងជំរុញ​អ្នកវិនិយោគ​បារាំងឱ្យមក​វិនិ​យោ​គនៅ​កម្ពុ​ជា

64316
  • លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានសន្យា​ថា​​ នឹងជំរុញ​អ្នកវិនិយោគ​បារាំងឱ្យមក​វិនិ​យោ​គនៅ​កម្ពុ​ជា ​ជាពិសេស មកបណ្តាក់ ទុននៅ​ប​ណ្តា​​តំបន់​សេដ្ឋកិច្ចពិសេស។ នេះបើ​តា​ម​បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការលើងឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គ​លេ​ខា​ធិ​ការក្រុម​ប្រឹក្សា​អ​ភិ​វឌ្ឍន៍កម្ពុជា បានអញ្ជើញ បំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ច​ពិសេស​ក្រុ​ង​​ព្រះសីហនុ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

    លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គ​រដ្ឋ​ទូ​ត​បា​រាំ​ង​ប្រ​ចាំ​នៅ​កម្ពុជា បាន​វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ​តំបន់សេដ្ឋ​កិច្ច​ពិ​សេ​សក្រុងព្រះសីហនុ ដែលមា​ន​កា​ររៀ​បចំបានល្អប្រសើរ និងបានចូលរួមចំណែកដល់​ការ​ធ្វើ​​​ពិ​ពិធកម្មសេដ្ឋកិច្ច ។ នាឱកាសនោះលោ​ក​ជំទាវបានទស្សនារោងចក្រចំនួន ៣ គឺរោងចក្រផលិតធុងទឹករថយន្ត រោង​ចក្រផលិតក្តារបន្ទះ និងរោងចក្រផលិតសម្ភារ សម្រាប់ជិះសេះ ។
    ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជម្រាបជូន​លោក​ជំទា​វ​ឯកអគ្គរដ្ឋទូត អំពីសាវតានៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ច​ពិសេសនៅកម្ពុជា ដែលជាការ​ផ្តួច​ផ្តើ​ម​គំ​និ​តដោយផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍ ។

    គួរបញ្ជាក់ដែរថា បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែ​លកំពុងដំណើ​រកា​រ​ចំ​នួ​ន​ ២៣ មានគម្រោងវិនិយោគចំនួន ៤៨២ ដែលផ្តល់ការងារដល់កម្មករកម្មការនីចំនួនជាង ១៣​ ម៉ឺ​ន​នាក់ និងចូលរួមចំណែកដល់ប្រមាណ ១៤ ភាគរយ នៃការនាំចេញសរុប ។ ក្នុងនោះ តំប​ន់​សេ​ដ្ឋ​កិ​ច្ច​ពិសេសក្រុងព្រះសីហនុ មានគម្រោងវិនិយោគចំនួន ១៨១ គម្រោង ដែ​លផ្តល់ការងារ​ដល់​កម្ម​ក​​រ​កម្មការិនីចំនួនជាង ២៥.០០០ នាក់ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី