តារាសញ្ជាតិអាហ្សង់ទីន Lionel Messi បានសារភាពថាគាត់មិនចង់ឃើញអតីតមិត្តរបស់គាត់ចូលរួមជាមួយក្រុម Blancos ( Real Madrid ) នោះឡើយនៅរដូវកាលក្រោយនេះ ។
តារាឆ្នើម Lionel Messi របស់ក្លឹប Barcelona បានសារភាពថាវាពិតជា “គួរឱ្យខ្លាចណាស់” ប្រសិនបើអតីតមិត្តរួមក្រុម Neymar នឹងចូលរួមជាមួយក្រុម Real Madrid ។
Neymar បានផ្ទេរទៅកាន់ក្លឹប Paris Saint-Germain កាលពីរដូវកាលមុនជាមួយនឹងការផ្ទេរបំបែកកំណត់ត្រាពិភពលោកចំនួន ២២២ លានផោន ( ១៩៥ លានអឺរ៉ូ ឬ ២៦៣ លានដុលារ ) ប៉ុន្តែមានពាក្យចចាមអារ៉ាមបាននិយាយថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះនិងវិលទៅកាន់ទឹកដីអេស្ប៉ាញវិញនៅរដូវកាលថ្មីខាងមុខនេះ ។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាកំពុងមិនសប្បាយចិត្តនៅប្រទេសបារាំងហើយត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងការផ្ទេរទៅកាន់ក្រុមបីសាចក្រហម Manchester United និងអជិរាជសរ Real Madrid ផងដែរ៕
ចាំមើលទាំងអស់គ្នាថា តើ Neymar និងវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Laliga វិញដែរឬទេ?
ដោយ៖តារា