ស្អាតខ្លាំង! Nune Woranut ត្រូវបានអ្នកគាំទ្រសរសើរថា មិនចេះចាស់សោះ ទោះវ័យក្បែ ៤០ឆ្នាំហើយក្ដី

148305
  • តារាសម្តែងស្រីជើងចាស់ថៃ Nune Woranut នៅតែទទួលប្រជាប្រិយភាពខ្លាំងនៅក្នុងការងារសិល្បះ បើទោះបីជានាងមានវ័យជ្រេហើយក្ដី ។

    តារាស្រីរូបនេះ ក៏នៅតែទទួលការងារថតមួយៗផងដែរ ដើម្បីកុំស្ងាត់ និងហ្វេនភ្លេចមុខ ទើបនាងព្រមទទួលយកការងារ ទាំងមុខជំនួញរបររកស៊ីរបស់នាងរវវល់ខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះ Nune នៅពេលនេះ នាងមានវ័យ ៣៩ឆ្នាំ ព្រោះថា ឆ្នាំក្រោយនាង ចូលវ័យ ៤០ឆ្នាំទៅហើយ តែសម្រស់របស់នាង បែរជាខុសនឹងអាយុដាច់ ។ ដោយមើលទៅតាមរូបថតរបស់នាង ដែលទើបបង្ហោះកន្លងមក គេសង្កេតឃើញថា នាងនៅតែខ្ចង់ដដែល គ្មានអ្វីប្រែប្រួលនោះទេ មិនចាស់ទៅតាមអាយុសោះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី