
Atletico Madrid បានយកឈ្នះ Marseille ៣ទល់នឹង០ នៅទឹកដី Lyon ប្រទេសបារាំងដើម្បីលើកពាន Europa League ជាលើកទី៣ក្នុងរយ :ពេល៩ឆ្នាំចុងក្រោយ។
ការប្រកួតនៅកីឡដ្ឋាន Parc Olympique Lyonnais ដែលផ្ទុកអ្នកគាំទ្រជាង ៥០០០០ ម៉ឺននាក់ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Griezmann បានស៊ុតបើកឆាក ២ គ្រាប់ម្នាក់ឯងនៅនាទី ២១ និង ៤៩ មុនពេលដែលប្រធានក្រុម Gabi ជាអ្នកបន្ថែមគ្រាប់ទី ៣ នៅនាទី ៨៩។
ជ័យជម្នះយប់មិញធ្វើឲ្យក្រុមមានមូលដ្ឋានមកពីទីក្រុងម៉ាឌ្រីដនេះឈ្នះពាន៣ដងស្មើមិត្តរួមលីគ Sevilla បន្ទាប់ពីពួកគេធ្លាប់លើកពាន Europa កាលពីឆ្នាំ២០១០ និង២០១២៕
ដោយ៖តារា