ថវិការជិត ៧០០ លានរៀល ត្រៀមផ្ដល់ជូនដល់ម្ចាស់មេដាយតេក្វាន់ដូរ ITF ជើងឯកអាស៊ី

39265
  • កម្ពុជា កំពុងត្រៀមកញ្ចប់ថវិការចំនួន ៦៩៨ លានរៀល ដើម្បីឧបត្ថម្ភដល់ម្ចាស់មេដាយតេក្វាន់ដូរ ITF ពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី នៅម៉ុងហ្គោលី។

    យោងតាមអនុក្រឹត្យចុះថ្ងៃទី៧ កក្កដា ឆ្នាំ២០១៥ មេដាយមាសអាស៊ី កម្រិតមិត្តភាពទទួលបាន១៦លានរៀល ប្រាក់១៣លានរៀល និងសំរឹទ្ធ១១លានរៀល គ្រូបង្វឹកទទួល បានស្មើម្ចាស់មេដាយមាស និងគ្រួជំនួយបាន៧០ភាគនៃមេដាយមាស។

    ក្នុងចំណោមអ្នកដែលឈ្នះកីឡាករ សុភ័ក្ត្រ ច័ន្ទឧត្តម ទទួលបានថវិកាលើកទឹកចិត្តច្រើនជាងគេ ពោលគឺរហូតដល់៧២លានរៀល ក្រោយឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១។ ជ័យជម្នះដ៏ធំធេងនេះ ជួយឲ្យ ច័ន្ទឧត្តម ទទួលបានពានកីឡាករយុវជនឆ្នើមនៅតំបន់អាស៊ីចន្លោះពីអាយុ១០ឆ្នាំដល់១៣ឆ្នាំ។

    លទ្ធផលជារួមក្នុងចំណោម២០ប្រទេសចូលរួម ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជាទទួលបានពាន ចំណាត់ថ្នាក់លេខ២លើផ្នែកយុវជនថ្នាល និងពានលេខ៣ផ្នែកយុវជនពេញវ័យផងដែរ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី