
David Moyes បានចាកចេញពី West Ham បន្ទាប់ពីក្លឹបនេះសម្រេចចិត្តមិនបន្តកុងត្រាជាមួយលោក។
Moyes បានដឹកនាំ West Ham បានត្រឹមឈរនៅលេខរៀងទី ១៣ ក្នុងតារាង Premier League ក្នុងរដូវកាលនេះ ខណៈដែលលោកបានមកកាន់តំណែងនេះជំនួសលោក Slaven Bilic កាលពីខែវិច្ឆិកា ឆ្នាំមុន។ West Ham ប្រហែលជាតែងតាំង Paulo Fonseca ឬ Rafael Benitez តែក៏បើកផ្លូវចរចាជាមួយ លោក Manuel Pellegrini ផងដែរ។
សូមបញ្ជាក់ផងដែរថា West Ham ក្រោមការដឹកនាំរបស់ Moyes មិនសូវបានទទួលជោគជ័យប៉ុន្មាននោះទេ ដោយប្រមូលបានត្រឹមតែ ៤២ពិន្ទុ ប៉ុណ្ណោះ តែបីប្រកួតចុងក្រោយនេះ ពួកគេធ្វើបានល្អគឺ ឈ្នះ ស្មើ និង ចុងក្រោយឈ្នះ Everton ក្នុងលទ្ធផល ៣-១ ទៀតផង ៕
ដោយ៖តារា