Guardiola៖ រដូវកាលក្រោយយើងនិងបន្តធ្វើព្យុះធ្វើភ្លៀងឱ្យកាន់តែខ្លាំងជាងឆ្នាំមុនទៅទៀត

51030
  • Manchester City បានធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងនៅក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ ហើយបានបំបែកកំណត់ត្រាមួយចំនួនផងដែរ នៅពេលដែលពួកគេឆ្ពោះទៅកាន់តំណែងជើងឯក។ ពួកគេទទួលបានពិន្ទុច្រើនជាងគេ (១០០ ពិន្ទុ) រកគ្រាប់បាល់បានច្រើនជាងគេ (១០៦ គ្រាប់) បានទទួលជ័យជម្នះច្រើនជាងគេ (៣២ លើក) ព្រមទាំងឈ្នះពាននៅលីគដោយមានពិន្ទុលើសគេរហូតដល់ (១៩ ពិន្ទុ) ដែលមិនធ្លាប់មានពីមុនមក។

    Image result for Guardiola win LMA

    ស្របពេលដែលរដូវកាលនេះបានបញ្ចប់ជាស្ថាពរហើយនោះ Man City ក៏ បាន រៀបចំក្បួន ដង្ហែរ ពាន​តាម​រថយន្ត​ក្រុង​កាល​ពី​ថ្ងៃ​ចន្ទ​នេះ ដើម្បីបង្ហាញអំពីការកោតសរសើររបស់ពួកគេដល់អ្នកគាំទ្ររបស់ក្លឹប។
    នៅចុងបញ្ចប់ការដង្ហែនេះ Guardiola បានប្រាប់ទៅហ្វូងអ្នកគាំទ្រថា៖ “ឥឡូវនេះជាពេលដែលត្រូវរីករាយនឹងអ្វីដែលយើងសម្រេចបាននៅរដូវកាលនេះ។ វាមិនមែនជាពេលដែលត្រូវនិយាយអំពីគម្រោងនៅរដូវកាលក្រោយនោះទេ។ នៅរដូវក្តៅនេះ យើងនឹងអង្គុយលើសាឡុងទស្សនាការប្រកួត World Cup ដោយរីករាយ ហើយ​យើង​នឹង​ទទួល​ទាន​ស្រាបៀ​ឆ្ងាញ់ៗ ស្រាក្រហមល្អៗ ព្រមទាំងរីករាយនឹងជោគជ័យដែលយើងសម្រេចបាន។ បន្ទាប់មក យើង​នឹង​ព្យាយាម​ត្រឡប់​មកវិញ ហើយបន្តធ្វើព្យុះធ្វើភ្លៀងកាន់តែខ្លាំងជាងឆ្នាំមុនទៀត”។

    មានអ្នកក្រុមគាំទ្រប្រហែល ១០០.០០០ នាក់បានឈរតាមដងផ្លូវ នៅពេល​ដែល​រថយន្ត​ក្រុង​របស់​ក្លឹប​បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ពី Manchester Cathedral ទៅកាន់ Deansgate មុនពេលឆ្លងកាត់ Albert Square និងសាលាក្រុង ៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី