
អតីតកីឡាកររបស់ក្លិប Barcelona ម្នាក់បានជំរុញអោយខ្សែប្រយុទ្ធឆ្នើម Neymar Jr. ឲចាកចេញពីក្លឹបរបស់បារាំងប្រសិនបើគាត់ចង់ឈ្នះពានរង្វាន់សំខាន់ៗ។
លោក Rivaldo មានប្រសាសន៍ថា៖ “ប្រសិនបើ Neymar មិនចាកចេញពីក្លឹប PSG នោះទេគាត់នឹងមិនអាចឈ្នះអ្វីដែលសំខាន់នោះទេ។ ជាពិសេសការប្រកួតក្របខ័ណ្ឌ Champions League ដែលជាការប្រកួតប្រជែងដ៏សំខាន់បំផុត។ លីកបារាំងមានកម្រិតទាបបើប្រៀបធៀបទៅនឹងលីកអេស្ប៉ាញនិងអង់គ្លេសហើយគាត់លេងឱ្យក្លឹបមួយដែលគ្មានប្រវត្តិ”។
លោកបន្ថែមទៀតថា៖ “ពានរង្វាន់ FIFA World Cup? ប្រទេសប្រេស៊ីលជាក្រុមដែលខ្ញុំចូលចិត្ត។ យើងត្រូវលុបបំបាត់ចោលនូវការខកចិត្តកាលពីឆ្នាំ ២០១៤ នៅពេលដែលយើងមិនអាចឈ្នះក្នុងផ្ទះរបស់យើង។ វាអាចជាការប្រកួតដ៏អស្ចារ្យមួយសម្រាប់កីឡាករ Neymar ។ គាត់និង Gabriel Jesus អាចជាតារានៃការប្រកួតបាល់ទាត់ពិភពលោកនៅក្នុង ប្រទេសរុស្ស៊ី នេះផងដែរ ៕
ដោយ៖តារា