កំពូលកីឡាករទាំង ៥ ដែលក្លឹបបីសាចក្រហម Man Utd គួរតែទិញឱ្យបាននៅរដូវក្ដៅនេះ

55137
  • លោក Chris Weir អ្នកកាសែតរបស់ Real Sport 101 បានបង្ហាញពីគោលដៅធំៗរបស់ក្លឹបបីសាចក្រហម Manchester United គួតែចុះកិច្ចសន្យាឲបាននារដូវកាលក្រោយ ។

    ១. កីឡាករ Toby Alderweireld

    Related image

    ជាមួយនឹងកិច្ចសន្យាថ្មីមិនទាន់បានចុះហត្ថលេខានៅឡើយខ្សែការពារបែលហ្ស៊ិករូបនេះនឹងចាកចេញពីក្រុម Tottenham ហើយលោក Jose Mourinho គួរតែនាំយករូបគេឱ្យបានឆាប់រហ័សខណៈដែល Alderweireld មិនទាន់មានអាយុដល់ ៣០ ឆ្នាំនៅឡើយទេ។

    ២. កីឡាករ Sergej Milinkovic-Savic

    Related image

    Milinoovic-Savic របស់ក្លឹប Lazio អាចនិយាយបានថាគេជាខ្សែបម្រើល្អបំផុតនៅក្នុងក្របខ័ណ្ឌ Serie A ហើយកីឡាកររូបនេះប្រហែលជាសមត្ថភាពគ្រាន់អាចធ្វើឲក្លឹបបិសាចក្រហមចង់បានផងដែរ។

    ៣.កីឡាករ Gareth Bale

    Image result for Gareth Bale

    ខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះមានរដូវកាលដ៏លំបាកនៅជាមួយក្លឹប Real Madrid នៅរដូវកាលនេះ ដែលធ្វើឲគាត់បាត់បង់ជម្រើស ១១ នាក់ដំបូង ប៉ុន្តែ Bale នៅតែជាកីឡាករដ៏អស្ចារ្យម្នាក់នៅតំបន់ប្រយុទ្ធ នឹងអាចធ្វើឱ្យ Man utd ប្រសើរជាមុនរដូវកាលក្រោយនេះ ។

    ៤. កីឡាករ Danny Rose

    Image result for Danny Rose

    បន្ទាប់ពីបានតាមដានកីឡាករអន្តរជាតិអង់គ្លេសអស់រយៈពេលជាច្រើនខែមកលោក Mourinho គួរតែធ្វើនាំយកកីឡាកររូបនេះទៅកាន់ទឹកដី Old Trafford ឲបាននារដូវកាលក្ដៅនេះ ។

    ៥.កីឡាករ Kieran Tierney

    Image result for Kieran Tierney

    ប្រសិនបើការផ្លាស់ប្តូរសម្រាប់ Danny Rose មិនអាចទៅរួចទេនោះលោក Mourinho គួរតែនាំយកកីឡាករដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌស្កុតឡេនរូបនេះមកជំនួសវិញ ៕

    ចាំមើលទាំងអស់គ្នាថា តើក្លឹបបីសាចក្រហម Manchester United អាចទិញបានកីឡាករណាខ្លះក្នុងចំណោមកីឡាករទាំងនេះ?

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី