
Liverpool និង Real Madrid នឹងធ្វើដំណើរទៅប្រកួតនៅថ្ងៃទី ២៦ ខែ ឧសភា នៅទីក្រុង គីវ ប្រទេស អ៊ុយក្រែន ដើម្បីដណ្តើមពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ហើយខ្សែបម្រើស្លាបរបស់ក្លិប Real Madrid បង្ហាញពីការគោរពចំពោះគូប្រជែងរបស់ខ្លួន។
Luka Modric បាននិយាយថា៖ ពួកគេមិនមែនជាក្លឹបដែលខ្ញុំចូលចិត្តនោះទេ ប៉ុន្តែនៅពេលដែលអ្នកមើលការប្រកួតដែលពួកគេបានលេងអ្នកនឹងឃើញថា Liverpool សាកសមនឹងឡើងមកវគ្គផ្ដាច់ព្រ័ត្រនេះខ្លាំងណាស់។
ពួកគេជាក្រុមដ៏ល្អពួកគេមានគ្រូបង្វឹកដ៏អស្ចារ្យហើយការប្រកួតដ៏លំបាកមួយកំពុងរង់ចាំយើងប៉ុន្តែយើងនឹងត្រៀមខ្លួនឲបានល្អ ៕
ដោយ៖តារា