ក្លឹប Real Madrid ចង់ចុះហត្ថលេខាជាមួយ Kylian Mbappe ជំនួស Neymar

23765
  • យោងតាមកាសែតក្លឹបបាល់ទាត់ Barcelona បានឲដឹងថាក្លឹប Los Blancos ( Real Madrid ) បានកំណត់គោលដៅឱ្យ Kylian Mbappe ក្លាយជាកីឡាករដែលគួរឱ្យទុកចិត្តជាង Neymar ។

    Image result for Kylian Mbappe

    ក្លឹបយក្សរបស់ទីក្រុង ម៉ាឌ្រីដ មួយនេះចង់ចុះហត្ថលេខាជាមួយ Mbappe ពីក្លឹប Monaco កាលពីរដូវក្តៅមុន ប៉ុន្តែត្រូវបានក្លឹប PSG បានចុះកិច្ចព្រមព្រៀងខ្ចីជើងលឿនបានមុន ។ ឥឡូវនេះក្លឹបអ្នកមាន PSG មួយនេះអាចទិញកីឡាកវ័យក្មេងដែលមានទេពកោសល្យរូបនេះផ្ដាច់មុខក្នុងតម្លៃ ១៨០ លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយពួកគេត្រូវគោរពតាមគោលការណ៍ហិរញ្ញវត្ថុរបស់បាល់ទាត់បារាំងជាមុនសិន។

    Image result for Kylian Mbappe with neymar

    ទន្ទឹមនឹងនេះដែរពាក្យចចាមអារ៉ាមអំពីកីឡាករ Neymar និងផ្ទេរទៅកាន់ក្លិប Real Madrid បានកើនឡើងយ៉ាងខ្លាំង។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានអះអាងថាគាត់កំពុងធុញទ្រាន់យ៉ាងខ្លាំងនៅទីក្រុងបារីស។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Los Blancos មិនត្រូវបានបដិសេធឬបញ្ចេញមតិលើពាក្យចចាមអារ៉ាមទាំងនេះឡើយ ខណៈប្រធានក្លឹប PSG នៅតែបន្តអះអាងថា Neymar នឹងមិនទៅទីណាឡើយ។

    Related image

    ហេតុអ្វី Zidane ចង់ Mbappe ជាជាង Neymar? គាត់គិតថាកីឡាករវ័យក្មេងរូបនេះអាចលេងបានល្អប្រសើរជាមួយទម្រង់លេងរបស់ក្រុម Real Madrid ។ ហើយមើលទៅដូចជាពេលវេលារបស់ Karim Benzema នៅ Santiago Bernabeu ដល់ទីបញ្ចប់ផងដែរ ។

    តើអ្នកទាំងអស់គ្នាចង់ឲក្លឹប Real Madrid ទិញយក Mbappe ឬ Neymar?

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី