រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយជិត៧លានលានរៀលលើ​​​វិស័យ​​សង្គម​កិច្ចដែលជាអាទិភាពទី១ នៅឆ្នាំ២០២០

33307
  • នៅឆ្នាំ២០២០ខាង រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយជិត ៧ លានលានរៀលលើ​​​វិស័យ​​សង្គម​កិច្ចដែលជាអាទិភាពទី១ ខណៈវិស័យការពារជាតិ សន្តិសុខ និង​​សណ្តាប់​ធ្នាប់​​​​​​​សាធារណៈ​​ជាអាទិភាពទី២ ។

    ក្នុងកិច្ចប្រជុំរវាងគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃ​​រដ្ឋស​ភា​​រួមជាមួយ​​តំណាង​គណៈកម្មការនានា និងអាជ្ញាធរសវនកម្មជាតិ ជាមួយតំណាង​​រាជរដ្ឋាភិ​បាល​នាព្រឹកថ្ងៃទី១៤ ខែវិច្ឆកានេះ​នៅ វិមាន​រដ្ឋសភា ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយ​​ករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​​សេដ្ឋកិច្ច និង​​ហិរញ្ញ​វត្ថុ​​​ មានប្រសាសន៍ថា តាមរយៈ​សេចក្តី​​ព្រាង​ច្បាប់ស្តីពហិរញ្ញវត្ថុ​​សម្រាប់​គ្រប់គ្រងឆ្នាំ​​២០២០ រាជរដ្ឋាភិបាល​​គ្រោង​ចំណាយ​ចំនួន ៦ ៧៤៧៨៦០លានលានរៀល មានសមាត្រស្មើ​​នឹង ៣៧,៤​​ភាគរយ នៃ​ចំណាយ​​​​ចរន្ត​ថ្នាក់​​​ជាតិ ត្រូវជា ៥,៦៧ភាគរយ នៃ​ ផ.ស.ស មាន​​កំណើន ​៨,៩ភាគរយ​​ធៀបនឹង​ឆ្នាំ២០១៩ ​​ពោលគឺវិស័យ​នេះចាត់ទុកជាវិស័យ​អាទិភាព​​ទី១ ។ ក្នុងវិស័យសង្គមកិច្ចនេះ​​ចំណាយ វិស័យអប់រំ ការងា​​រ បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធ​​ជន និង​យុវ​នីតិ​​សម្បទា​​ជា​ដើម ​។ ចំពោះវិស័យការ​​ពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់​​សាធារណៈ​​​​​ដែល​​ជាអាទិ​ភាពទី២ វិញ​​នៅឆ្នាំ​​២០២០​​ខាង​​មុខនេះ រាជរដ្ឋា ភិបាល​​គ្រោង​​ចំណាយ​​ថវិកា ​៤ ៦៦០៣៧៨ លានលានរៀល​មានការកើន​ឡើង ៩,៣​​ភាគរយ​​ធៀបទៅនឹងឆ្នាំ២០១៩ ។
    ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ធនាគារ សវនកម្ម និង​ហិរញ្ញ​វត្ថុ នៃរដ្ឋសភា​​មានប្រសាសន៍ថា ច្បាប់ថវិកាឆ្នាំ២០២០នេះ នឹងជួយ​បន្ត​ការ​​អភិវឌ្ឍ​​ប្រទេស​​កម្ពុជា លើកកម្ពស់​ការអភិវ​ឌ្ឍ​ធនធាន​​មនុស្ស កសាង​ហេដ្ឋារចនាសម្ព័ន្ធរូ​បវ័ន្ត លើក​កម្ពស់គុណភាព​​សេវា​សុខា​​ភិបាល​​ឱ្យកាន់​​តែល្អប្រសើរ ​ជាពិ​​សេស​​ការ​​អនុ​វត្ត​កម្មវិធីកែ​​​ទម្រង់​​​ស៊ីជម្រៅ​​លើគ្រប់​វិស័យរបស់រាជរដ្ឋាភិបាល ។

    យោងតាមក្របខណ្ឌ នៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​​ឆ្នាំ២០២០ បាន​​ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ អាចសម្រេចបាន​​កំណើន ​៧,១ភាគរយ​​ធៀបនឹងឆ្នាំ២០១៨ ។ ប៉ុន្តែនៅ​​ឆ្នាំ២០២០​ខាងមុខនេះ ត្រូវបានព្យាករណ៍ថា នឹងថម​ថយ​​​មក​ក្នុង​អត្រា ​៦,៥ភាគរយវិញ ដែលធ្វើឱ្យផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស ) ថ្លៃ​​បច្ចុប្បន្ន​ស្ថិតក្នុងរង្វង់ ១១៩ ០៣៤ប៊ី​លាន​រៀល ស្មើនឹង ២៩ ៣៦២​​លាន​​ដុល្លារ សហរដ្ឋអាមេរិក ហើយ GDP សម្រាប់​​មនុស្ស​​ម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ១៨១៦ ដុល្លារសហរដ្ឋអាមេរិក ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី