Beckham កំពុងលួងលោម Cavani ឱ្យទៅលេងនៅក្លឹបរបស់ខ្លួននៅអាមេរិក ខណះ PSG លែងត្រូវការ

50588
  • ខ្សែប្រយុទ្ធកណ្ដាលរបស់ក្លិប Paris Saint-Germain Edinson Cavani គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលជាគោលដៅរបស់វិរះបុរសអង់គ្លេសលោក David Beckham ក្នុងការនាំយកទៅលេងនៅក្លិប Inter Miami របស់ខ្លួន នៅក្របខណ្ឌ MLS នារដូវកាល ២០២០ នេះ ។

    អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United Real Madrid និង Paris Saint-Germain លោក David Beckham គឺជាម្ចាស់ក្លឹប Inter Miami ហើយកំពុងតែតាមប្រមាញ់តារាឆ្នើមៗលំដាប់ពិភពលោកជាច្រើន ដើម្បីយកទៅលេងឱ្យក្រុមរបស់លោកក្នុងរដូវកាលដំបូងនៅក្នុងក្របខណ្ឌ MLS ដែលជាលីគកំពូលសហរដ្ឋអាមេរិក ។ ស្របពេលតារាជើងស៊ុតសញ្ជាតិអ៊ុយរ៉ាហ្គាយវ័យ ៣២ឆ្នាំ Cavani នឹងត្រូវផុតកុងត្រាជាមួយក្រុមជើងឯកបារាំង PSG នៅរដូវក្ដៅខាងមុខនេះ ហើយកំពុងប្រឈមនឹងការប្រជែងជម្រើសដំបូងនៅប្រទេសបារាំង ដោយសារតែទម្រង់កាន់តែល្អរបស់កីឡាករខ្ចីជើង Mauro Icardi ។

    សូមជម្រាបថា Edinson Cavani បានរួមរស់ជាមួយក្លឹបអ្នកមានបារាំង Paris Saint-Germain រយះពេលចំនួន ៦ឆ្នាំ បន្ទាប់ផ្ទេរពីក្លឹបយក្សអ៊ីតាលី Napoli កាលពីឆ្នាំ២០១៣ នៅក្នុងតម្លៃខ្លួន ៦៤​ លានអឺរ៉ូ ដោយបានជួយឱ្យក្លឹបឈ្នះជើងឯកបារាំង ( ក្របខណ្ឌ Ligue 1 ) ចំនួន ៥ រដូវកាល រួមជាមួយពានរង្វាន់ជាច្រើនផ្សេងទៀត និងបានស៊ុតបញ្ចូលទីចំនួន ១៩៥ គ្រាប់ក្នុងការបង្ហាញខ្លួនទាំងអស់ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី