ញ៉ាក់សាច់! គ្រាន់តែលឺតម្លៃកាសឥតខ្សែ AirPods Pro ស្រោបមាសទាំងដុល អាចធ្វើឱ្យអ្នកឈឺបាន

33539

ក្រុមហ៊ុន Caviar បានបញ្ចេញកាសឥតខ្សែ AirPods Pro ស្រោបមាស ១៨ ការ៉ាត់ ដែលវាមិនត្រឹមតែស្រោបលើតួខ្លួនកាសប៉ុណ្ណោះទេ ថែមទាំងស្រោបប្រអប់របស់វាទៀតផង ។ Caviar អះអាងថា កាសនេះមានទម្ងន់ធ្ងន់ជាងកាស AirPods Pro ធម្មតា ហើយវាជារឿងល្អមួយ ព្រោះវាជាមាសសុទ្ធ ។ វាត្រូវបានគេឱ្យឈ្មោះថា Caviar AirPods Pro Gold Edition ដែលមានតម្លៃរហូតដល់ទៅ ៦៧ ៧៩០ ដុល្លារឯណោះ ។

សូមជម្រាបថា ក្រុមហ៊ុន Caviar ធ្លាប់បានចេញលក់ iPhone 11 Pro ស្រោបមាស ១៨ ការ៉ាត់ដែរ ដោយមានតម្លៃរហូតដល់ទៅ ៧០ ០០០ ដុល្លារ ជា iPhone ថ្លៃបំផុតលើលោក ។ មិនតែប៉ុណ្ណោះ វាអាចឡើងថ្លៃដល់ ៧១ ៥២០ ដុល្លារ ប្រសិនបើអ្នកជម្រើសយកម៉ូដែល iPhone 11 Pro Max 512GB ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី