តារាសម្ដែងស្រីវ័យក្មេងទាំង ៤ ដួងនេះ សុទ្ធសឹងតែសម្រេចយកកូនមុនរៀបអាពាហ៍ពិពាហ៍

460068
  • ចង់ដឹងថាពួកគេ​ជាតា​រា​រូប​ណាខ្លះ ? តោះ​តាមដាន​ទាំងអស់គ្នា ៖
    ១/ផាន់ ផាត់​ណា​

    តារា​សម្តែង​រូប​ស្រស់​ដើមទ្រូង​ធំ​ទ្រលុកទ្រលន់ ផាន់ ផាត់​ណា បានធ្វើឱ្យ​អ្នកគាំទ្រ​មិនតិចទេ​ភ្ញាក់ផ្អើល ក្រោយពី​ស្ងាត់​សកម្មភាព​សិល្បៈ​មួយរយៈ​ ស្រាប់តែ​លេចមុខ​នាង​សម្រាល​បានកូន​ប្រុស​យ៉ាង​ស្រស់​សង្ហា​ ដែលមាន​ឈ្មោះថា Ju yun ។ ទោះបីជា​ប្រកាសថា​ខ្លួន​ទើបសម្រាលកូន​ប្រមាណ​ជា​ជិត​ពីរ​ខែក៏ពិតមែន តែ​តារា​រូបនេះ​មិនបាន​បង្ហាញមុខ​ឪពុក​របស់​ក្មេងប្រុស​នោះថាជា​នរណា​ឡើយ ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី ស្រីស្អាតរូបនេះ តែងបង្ហាញជីវិតជាអ្នកម្ដាយហាយសូ និងមានសុភមង្គលលើបណ្ដាញសង្គម ជារឿយៗ។
    ២/សិទ្ធី នី​កា

    ងាក​មកមើល​តារា​សម្តែង​វ័យក្មេង សិទ្ធី នី​កា តួសម្ដែងស្រីវ័យក្មេងដែលកំពុងមានប្រជាប្រិយភាព បានធ្វើឱ្យ​អ្នកគាំ​ស្ទើរ​ដាច់​ផ្ងារ ​ព្រោះ​ស្ងាត់ៗ​នាងបង្ហាញ​រូបភាព​មាន​ផ្ទៃពោះ​ជាមួយ​គូស្នេហ៍​ ដែលគេស្គាល់ថាខ្សែរាជវង្ស និងត្រូវ​ជា​បុត្រ​របស់​សម្តេច​ម​ហេស្ស​រ៉ា ចក្រពង្ស។​ ពេលនេះ​ដែរ សិទ្ធី នី​កា សម្រាល​បានកូន​ប្រុស​ម្នាក់យ៉ាង​ស្រស់ស្អាត និងបង្កើតគ្រួសារដ៏តូចមួយ យ៉ាងមានសុភមង្គលពេញលេញ។ កន្លងមក ក្មួយ​ស្រី អ្នក​នាង ព្រំ រដ្ឋា រូបនេះ ធ្លាប់លើកឡើងថា រឿង​រៀប​ការ​មិន​ទាន់​អាច​និយាយ​បាន​ឡើយ​ ប៉ុន្តែ​បើ​មាន​ដំណឹង​ជ័យ​មង្គល នាង​នឹង​បង្ហាញ​ឲ្យ​ទស្សនិកជន​ដឹង។​​
    ៣/ទេព ស​ម្ផស្ស

    ​ងាក​មក​តារា​សម្តែង ទេព ស​ម្ផស្ស ក៏​មិន​ខុសពី​មិត្តភក្តិ​ប៉ុន្មាន​ដែរ នាង​បាន​សម្រេចចិត្ត​រួមរស់ជាមួយគូស្នេហ៍ ដោយមិនទាន់បញ្ជាក់ពីដំណឹងរៀបការ។ គេ​សង្កេតឃើញ​ជីវិត​គូរបស់ ទេព ស​ម្ផស្ស ពោរពេញ​ទៅដោយ​ភាព​ផ្អែមល្ហែម​។ មួយរយៈចុងក្រោយ​នេះ ទេព ស​ម្ផស្ស មិនមាន​សកម្មភាព​សិល្បៈ​អ្វីនោះទេ។
    ៤/ឡោម លក្ខិណា

    តារាស្រី ឡោម លក្ខិណា ក៏បាន​សម្រេចចិត្ត​មានកូន​ដោយ​មិន​ទាន់រៀបការ​ដែរ។ កន្លងមក​នាង​ធ្លាប់​លើកឡើងថា ឱ្យ​តែមានលុយរៀបការ​ពេលណា​ក៏បាន។ ពេលនេះ ​នាង​កំពុង​រស់នៅ​យ៉ាង​មាន​ក្តី​សុខជាមួយ​ស្វាមី​ និង ​កូនប្រុស ហើយនាងក៏នៅតែ​បន្តការងារ​សិល្បៈ​ដដែល ៕

    ដោយ៖នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី