
អ្នកចាំទីដែលត្រូវបានគេវាយតម្លៃថាមានតម្លៃខ្ពស់បំផុតត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League ប៉ុន្តែក្លឹបយក្សនៅទីក្រុងម៉ាឌ្រីតកំពុងព្យាយាមដើម្បីរក្សាគាត់។
នាយកប្រតិបត្តិក្លឹបលោក Miguel Angel Gil Marin បានបញ្ជាក់ថា Atletico Madrid ចង់បង្កើនលក្ខខណ្ឌនៃការចាកចេញអ្នកចាំទី Jan Oblak ។ អ្នកចាំទីសញ្ជាតិស្លូវេនីរូបនេះមានកិច្ចព្រមព្រៀងជាមួយក្រុម AT Madrid រហូតដល់ឆ្នាំ ២០២១ ខណះតម្លៃទិញផ្ដាច់កុងត្រារបស់គាត់ត្រូវបានគេរាយការណ៍ថាមានតម្លៃរហូតដល់ ១០០ លានអ៊ឺរ៉ូ (ស្មើនឹង ១១៨ លានដុល្លារអាមេរិក) ។
Liverpool និង Arsenal ក៏ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកចាំទីវ័យ ២៥ ឆ្នាំរូបនេះផងដែរ ប៉ុន្តែ AT Madrid កំពុងព្យាយាមធ្វើយ៉ាងណាដើម្បីរក្សាគាត់ឲនៅជាមួយក្លិបបន្តទៀត ៕
ដោយ៖តារា