គ្រូ LA Galaxy លោក Schelotto ៖ លោកព្រះ Zlatan Ibrahimovic ចង់បញ្ចប់អាជីពនៅអ៊ីតាលី

21358
  • បើយោងតាមលោក Guillermo Barros Schelotto គ្រូបង្វឹករបស់ក្លឹប LA Galaxy បានឱ្យដឹងថា ស្ដេចខ្សែប្រយុទ្ធ Zlatan Ibrahimovic ចង់ឃើញអាជីពរបស់គាត់ត្រូវបញ្ចប់នៅក្នុងប្រទេសអ៊ីតាលី ។

    Ibrahimovic បានបង្ហើបឱ្យដឹងកាលពីថ្មីៗនេះថា គាត់នឹងមិនបន្តកិច្ចសន្យាជាមួយក្រុម LA Galaxy នៃក្របខណ្ឌ MLS នោះទេ ចាប់តាំងពីបុរសវ័យ ៣៨ ឆ្នាំរូបនេះផ្ទេរពីក្លឹបចិសាចក្រហម Manchester United ក្នុងឆ្នាំ ២០១៨ ។ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបវិញ ដោយលោក Don Garber ស្នងការក្របខណ្ឌ MLS កាលពីសប្តាហ៍មុនបានលើកឡើងថា អតីតក្លឹប AC Milan គឺជាអ្នកនាំមុខដើម្បីចុះហត្ថលេខាជាថ្មីជាមួយការផ្ទេរគ្មានតម្លៃខ្លួន ។

    ក្លឹបយក្សៗរបស់អ៊ីតាលីជាច្រើន ដូចជា Napoli, Bologna និង Roma ក៏សុទ្ធសឹងតែចាប់អាម្មរណ៍នាំយកអតីតកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះប្រសិនបើគាត់វិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A សារជាថ្មី ខណៈដែលក្រុម Perth Glory នៃក្របខណ្ឌ A-League ( លីគកំពូលអូស្ត្រាលី ) បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការនាំ Ibrahimovic ទៅកាន់ប្រទេសអូស្ត្រាលីផងដែរ ។

    នៅពេលត្រូវបានសួរអំពីអនាគតរបស់ Ibrahimovic អ្នកចាត់ការរបស់ Galaxy លោក Schelotto បានប្រាប់វិទ្យុ Kiss Kiss ថា៖ “ គាត់ ( Ibrahimovic ) មិនដឹងថា គាត់នឹងធ្វើអ្វីទេឥឡូវនេះ ។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែខ្ញុំមិនដឹងថាជំហានបន្ទាប់របស់គាត់នឹងទៅជាយ៉ាងណាទេ ប្រហែលជាគាត់នឹងបញ្ចប់អាជីពរបស់គាត់នៅទីក្រុង Naples ឬជាមួយក្រុម AC Milan  ។ ខ្ញុំមិនដឹងថា គាត់នឹងទៅទីណាទេ ប៉ុន្តែគាត់សមនឹងទទួលបាន ហើយចង់បញ្ចប់អាជីពរបស់គាត់នៅប្រទេសអ៊ីតាលី ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី