
យោងតាមការសែត Bild បាននិយាយថា Borussia Dortmund មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Alvaro Morata ពីក្លិប Chelsea នៅរដូវក្តៅនេះ។
ការមកដល់ដើមរដូវកាលរបស់ Morata បានធ្វើឲកីឡាករ Michy Batshuayi លេងក្នុងនាមជាកីឡាករបម្រុងសម្រាប់ក្រុមតោខៀវមុនពេលដែលកីឡាកររបស់បែលហ្ស៊ិករូបនេះបានផ្លាស់ទៅកាន់ក្លិប Dortmund និងលេងជាតួឯកក្នុងការខ្ចីជើងរយៈពេលពាក់កណ្តាលរដូវកាលពីក្រុមតោខៀវ ។ បច្ចុប្បន្នក្រុមយក្សរបស់ Bundesliga មួយនេះសង្ឃឹមថានឹងត្រលប់មករកខ្សែប្រយុទ្ធមួយផ្សេងទៀតរបស់តោខៀវ Chelsea ៕
ដោយ៖តារា