Firmino បង្ហាញភាពផ្អែមល្ហែមជាមួយភរិយា ខណះការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ជិតមកដល់

7152
  • តារាសញ្ជាតិប្រេស៊ីល Roberto Firmino ត្រូវបានគេប្រទះឃើញបានបង្ហាញភាពផ្អែមល្ហែមជាមួយនិងភរិយារបស់ខ្លួនគាត់ Larissa Pereira និង មិត្តភក្តិនៅឆ្នេរ Ibiza ដែលជាកន្លែងដែលគាត់កំពុងតែលំហែកាយស្រូបយកកម្លាំងមុនពេលបោះជំរុំហ្វឹកហាត់ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រពាន UEFA Champions League ។

    ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ១០ គ្រាប់នៅក្របខ័ណ្ឌ UCL ចាញ់តែគ្រាប់បាល់របស់កីឡាករ Cristiano Ronaldo តែមួយគត់នៅរដូវកាលនេះ។

    Firmino បាននិយាយថា៖ “គាត់មានការពេញចិត្តយ៉ាងខ្លាំងនៅទម្រង់លេងរបស់ក្រុមក្នុងក្របខ័ណ្ឌ Champions League ដែលជាលើកដំបូងរបស់គាត់នៅ UCL ហើយគាត់ចង់ធ្វើវាម្ដងទៀតនៅរដូវកាលក្រោយ។ ខ្ញុំមានការរំខានបន្តិចបន្តួចពីព្រោះខ្ញុំតែងតែចង់បានច្រើន ហើយខ្ញុំមិនដែលស្កប់ស្កល់ទេ។ អ្នកមិនអាចដួលគ្រប់ពេលទាំងអស់នោះទេ អ្នកត្រូវតែបន្តឆ្ពោះទៅមុខជានិច្ច” ។

    គាត់បានបន្តទៀតថា៖ “វាជារដូវកាលទី១ របស់ខ្ញុំនៅក្នុងក្របខ័ណ្ឌ Champions League ហើយខ្ញុំគឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេម្នាក់រួមជាមួយ Ronaldo និង Salah ។ ខ្ញុំពិតជារីករាយនិងសប្បាយរីករាយជាមួយនឹងទម្រង់លេងរបស់ខ្ញុំនិងទម្រង់លេងរបស់ក្រុមទាំងមូលខ្លាំងណាស់ “៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី