ក្រសួងការងារ និង៣ក្រសួងផ្សេងទៀត ច្របាច់ក្រុមអធិការកិច្ចបញ្ចូលគ្នាតែមួយ ដើម្បីសម្រួលការលំបាកដល់វិស័យឯកជន

53583
  • ក្រសួងការងារ និងបណ្តុះលបណ្តាលវិជ្ជាជីវៈរួមគ្នាជាមួយក្រសួង ៣ ផ្សេងទៀត ដើម្បីបង្កើនការធ្វើអធិការកិច្ចជាមួយវិស័យឯកជនដែលផ្តល់ភាពងាយស្រួលក្នុងឆ្លើយតបទៅសេចក្តីត្រូវការនិងកិច្ចគាំពារនៅតាមរោងចក្រសហគ្រាស ។

    ថ្លែងក្នុងកិច្ចប្រជុំនៅថ្ងៃទី១៥ ខែវិច្ឆិកា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ការច្របាច់បញ្ចូលក្រុមអធិការកិច្ចរវាងក្រុមការងារក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងក្រសួងឧស្សាហកម្ម និងសប្បិកម្ម ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍នេះ គឺជាការងារមួយដ៏មានសារៈសំខាន់ សម្រាប់ត្រួតពិនិត្យការងារឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការធ្វើអធិការកិច្ចលើគ្រប់វិស័យសំដៅបង្ការទប់ស្កាត់កែលម្អ និងបង្កើនប្រសិទ្ធភាពការងារ ។
    ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ផែនការបញ្ជូលគ្នាតែមួយចំពោះក្រុមអធិការកិច្ចនេះគឺធានាបានស្តង់ដារួមតែមួយ ដែលចំណេញពេលវេលា និងធានាបានប្រសិទ្ធភាពការងារថែមទៀតផង ។

    សូមបញ្ជាក់ថា ការធ្វើអធិការកិច្ចការងារនេះ ម្ចាស់សហគ្រាស គ្រឹះស្ថាន និងវិស័យឯកជននានាត្រូវធ្វើស្វ័យប្រកាសដោយខ្លួនឯងជាមុនសិន មុននឹងក្រុមអធិការកិច្ចការងារអន្តរក្រសួង-ស្ថាប័នចុះទៅត្រួតពិនិត្យរួមគ្នាលើស្វ័យប្រកាសរបស់ផ្នែកឯកជន ថាតើកិច្ចការដែលគាត់ធ្វើសមស្រប ត្រឹមត្រូវតាមស្វ័យប្រកាសរបស់គាត់ដែរឬទេ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី