
អ្នកចាំទីក្លឹបសេះបង្កង់ Gianluigi Buffon បានប្រកាសថាខ្លួននឹងចាកចេញពីក្លឹប Juventus ពេលចប់រដូវកាលនេះ តែមិនទាន់ប្រកាស់ពីផែនការចូលរនិវត្តន៍ឡើយ។
ការប្រកួតនៅថ្ងៃសៅរ៍ខាងមុខនេះដែល Juventus ប៉ះ Verona នឹងការប្រកួតលើកចុងក្រោយរបស់ Buffon ឲ្យក្រុមសេះបង្កង់ មួយនេះ។ Buffon មានក្លឹបផ្សេងបានទាក់ទងឲ្យទៅលេង ដូចនេះហើយទើបគាត់ប្តូរចិត្តមិនទាន់ចូលនិវត្តន៍នោះទេ។
Buffon និយាយបញ្ជាក់ថា៖”អ្វីដែលអាចប្រាកដបាននៅពេលនេះគឺថាខ្ញុំនឹងចូលប្រកួតនៅថ្ងៃសៅរ៍ខាងមុខនេះ។ កាលពីប៉ុន្មានសប្តាហ៍មុនខ្ញុំបានប្រាកដក្នុងចិត្តហើយថានឹងចូលនិវត្តន៍ តែឥឡូវទទួលបានការផ្តល់ឱកាសពីក្លឹបដែលគួរឲ្យចាប់អារម្មណ៍។ ចាំបីថ្ងៃទៀតសិន ចាំខ្ញុំធ្វើការសម្រេចចិត្តច្បាស់លាស់”៕
ដោយ៖តារា