ក្រោយក្រុមបញ្ចប់ចំណាត់ថ្នាក់ត្រឹមទី៦ ចាន់ប៉ូលីន ថា៖ ឆ្នាំនេះមិនមែនជារដូវកាលរបស់យើងទេ

87697
  • ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៦ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៩ ខណៈខ្សែបម្រើវ័យក្មេង អ៊ន ចាន់ប៉ូលីន បានបញ្ជាក់ថា ក្រុមរបស់ខ្លួនគួរតែធ្វើបានល្អជាងរដូវកាលដែលបានបញ្ចប់ទៅ ។

    ប៉ូលីន និយាយថា៖ ” ខ្ញុំអាចនិយាយបានថា យើងធ្វើមិនបានល្អទេនៅរដូវកាលនេះ ។ យើងផ្លាស់ប្តូរគ្រូបង្វឹក និងកីឡាករក្នុងអំឡុងពេលពាក់កណ្តាលរដូវកាល ដូច្នេះវាធ្វើឲ្យយយើងពិបាកក្នុងការចាប់យកប្រព័ន្ធថ្មី ហើយយើងមើលទៅដូចជាក្រុមថ្មីម្តងទៀត ។ ឆ្នាំនេះមិនមែនជារដូវកាលសម្រាប់យើងទេ ។ នៅក្នុងរដូវកាលមុនយើងបានរៀបចំអ្វីៗគ្រប់យ៉ាង ប៉ុន្តែវាមិនបានជោគជ័យដូចដែលយើងចង់បានទេ ” ។

    សូមជម្រាបឱ្យដឹងថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន ខកខានលើកពានរង្វាន់ក្របខណ្ឌលីគកំពូលកម្ពុជា ( Metfone Cambodian League ) រយះពេល ៤ រដូវកាលមកហើយ ចាប់តាំងពីគ្រងតំណែងលើកចុងក្រោយនៅឆ្នាំ ២០១៥ ខណះក្លឹបសម្បូរយុវជនមួយនេះ គឺជាក្លឹបដែលឈ្នះលីគកំពូលកម្ពុជា ច្រើនគេជាង ពោលឈ្នះចំនួន ៦ ដងម្នាក់ឯង ៕

    ដោយ៖ តារា       រូបភាព៖ PPCFC

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី