
Antoine Griezmann មិនចង់ឆ្លើយសំណួរទាក់ទងនឹងអនាគតរបស់ខ្លួនក្រោយពីរកបានពីរគ្រាប់ជួយឲ្យ Atletico Madrid ឈ្នះជើងឯក UEL ទល់នឹងក្រុម Marseille របស់បារាំង ក្នុងលទ្ធផល ៣-០។
Griezmann បាននិយាយថា៖ “វាមិនទាន់ដល់ពេលត្រូវនិយាយអំពីអនាគតរបស់ខ្ញុំនោះទេ គឺខ្ញុំត្រូវការពេលរីករាយអបអរជ័យជំនះជាមួយអ្នកគាំទ្ររបស់ខ្ញុំ។ វាគឺជាសុបិនរបស់ខ្ញុំក្នុងការឈ្នះពានជាមួយ Atletico ក្រោមការដឹកនាំរបស់ លោក Diego Simeone និងមិត្តរួមក្រុុមរបស់ខ្ញុំទាំងអស់គ្នា”។
Griezmann បានបន្ថែមទៀតថា៖”អារម្មណ៍របស់អ្នកជាមួយនឹងក្លឹបមួយគឹវានឹងកាន់តែខ្លាំងឡើងពីមួយប្រកួតទៅមួយប្រកួត និងពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំបាននៅទីនេះ ៤ ឆ្នាំហើយ ហើយខ្ញុំតែងទទួលបានភាពរីករាយជាមួយអ្នកគាំទ្រដ៏ច្រើន និង អ្នកនៅក្លឹបនេះទាំងអស់។ ទំនាក់ទំនងរបស់ខ្ញុំជាមួយពួកគេគឺជ្រាលជ្រៅណាស់ ដែលជាហេតុដែលខ្ញុំលះបង់គ្រប់យ៉ាងនៅលើទីលានដើម្បីបានឃើញពួកគេរីករាយ ។ ខ្ញុំចាកចេញពីផ្ទះកាលពីអាយុ ១៤ ឆ្នាំ ដោយសារបំណងចង់ឈ្នះបានពានច្រើន ដើម្បីទទួលបានភាពរីករាយដូចយប់នេះអញ្ចឹង”។
បញ្ជាក់ផងដែរថា Griezmann ត្រូវបានគេសង្ស័យថាអាចនឹងទៅចូលរួមជាមួយក្លឹប Barcelona នៅរដូវក្តៅខាងមុខនេះ៕
ដោយ៖តារា