
Arsene Wenger ជាថ្មីម្តងទៀតបានបង្ហាញការសោកស្តាយចំពោះការសម្រេចចិត្តរបស់ Arsenal ក្នុងការមិនប្រជែងនឹង Manchester United នូវតម្លៃខ្លួន ១២លានផោន សម្រាប់ Ronaldo កាលពីឆ្នាំ ២០០៣។
គាត់បានបញ្ជាក់ថា៖”គេបានមកទីនេះជាមួយម្តាយរបស់គេ ហើយយើងប៊ិះតែយករូបគេបានហើយ។ ពេលនោះក៏ស្រាប់តែ Man United ចូលមកដែរ ដោយមាន Carlos Queiroz ជាគ្រូបង្គោលរបស់ក្លឹបកាលនោះ។ ពេលនោះបីសាចក្រហម ប្រកួតទល់នឹង Sporting Lisbon ហើយបានឃើញ Ronaldo មានភាពលេចធ្លោ ហើយពួកគេក៏បានចុះកុងត្រាជាមួយគេតែម្តង”។
គាត់បន្ថែមទៀតថា៖”វាតែងតែមានអ្វីម្យ៉ាងដែលយើងគួរតែអាចធ្វើវាបាន តែអ្វីដែលសំខាន់ក្នុងក្នុងការចរចា គឺយើងត្រូវដឹងថាតើយើងត្រូវតែយកឈ្នះឲ្យបាន ឬ ក៏បោះបង់។ ពេលនោះយើងចរចាជិតបានសម្រេចហើយក្នុងតម្លៃ ៤.៥ លានផោន ក៏ស្រាប់តែ Man United ហ៊ានឲ្យរហូតដល់ ១២ លានផោន ដែលធ្វើឲ្យយើងមិនអាចមានលទ្ធភាពយករូបគេបាន”៕
ដោយ៖តារា