លោក Pep Guardiola បានបន្ដកុងត្រាថ្មីជាមួយក្លឹបមេឃខៀវ Manchester City រហូតដល់ឆ្នាំ ២០២១

5853
  • បន្ទាប់ពីដឹកនាំក្រុម Manchester City គ្រងជើងឯកក្របខ័ណ្ឌ Premier League រដូវកាល ២០១៧-១៨ និងទទួលបានជោគជ័យនៅក្នុងក្របខ័ណ្ឌ League Cup រដូវកាលនេះលោក Pep Guardiola បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុម Citizens មួយនេះ ។ បច្ចុប្បន្នក្លិបនេះបានបញ្ជាក់ថាលោក Guardiola បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដែលនឹងរក្សានៅជាមួយក្លឹបរហូតដល់ឆ្នាំ ២០២១ ។

    Image result for Pep Guardiola

    លោក Guardiola បានប្រាប់វេបសាយផ្លូវការរបស់ក្លិបថា៖”ខ្ញុំសប្បាយចិត្តនិងរំភើបណាស់។ ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ដែលអាចធ្វើការនៅទីនេះ។ ខ្ញុំរីករាយនឹងធ្វើការជាមួយកីឡាកររបស់យើងជារៀងរាល់ថ្ងៃ ហើយយើងនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ក្នុងនាមជាអ្នកចាត់ការម្នាក់អ្នកត្រូវមានអារម្មណ៍ល្អក្នុងការធ្វើការជាមួយកីឡាករ ហើយខ្ញុំមានអារម្មណ៍ល្អ”។

    Related image
    លោកបន្ថែមទៀតថា៖”ខ្ញុំនឹងផ្តោតលើបំណងប្រាថ្នារបស់កីឡាកររបស់ខ្ញុំដើម្បីក្លាយជាក្រុមមួយដែលល្អជារៀងរាល់ថ្ងៃ ហើយជាអ្វីដែលខ្ញុំនឹងព្យាយាមបង្កើនឲមានកីឡាករល្អៗ ។ យើងមានកីឡាករវ័យក្មេងដែលមានអាយុជាមធ្យម ២៣ ឆ្នាំ ហើយយើងចង់រក្សាជំហានឆ្ពោះទៅមុខនិងរក្សាកម្រិតដែលយើងបានសម្រេចនៅរដូវកាលនេះ”៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី