
ក្រុម Real Madrid និង Liverpool នឹងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League នៅរាត្រីថ្ងៃទី ២៦ ចុងខែនេះ ហើយពេលនេះមានពាក្យចរចារអារ៉ាមជាច្រើនទាក់ទងជាមួយនិងកីឡាករ Marcelo របស់ប្រេស៊ីល ជាមួយខ្សែប្រយុទ្ធ Mohamed Salah ។
អតីតកីឡាករអេហ្ស៊ីបលោក Mohamed Aboutrika បានពន្យល់ពីមូលហេតុដែលលោកជឿជាក់ថាកីឡាករ Marcelo របស់ Real Madrid ពិតជាភ័យខ្លាចណាស់ពេលប៉ះកីឡាករវ័យ ២៥ ឆ្នាំរបស់អេហ្ស៊ីបរូបនេះ ហើយក្រុមរបស់លោក Jurgen Klopp មានឱកាសច្រើនក្នុងការឈ្នះពានរង្វាន់អឺរ៉ុបនៅថ្ងៃទី ២៦ នេះ ។ យោងតាមសារព័ត៌មាន Daily Star បានចុះផ្សាយថា៖ “ក្រុមហង្សក្រហម Liverpool មានភាគរយច្រើនក្នុងការឈ្នះពានរង្វាន់ Champions League ពេលប៉ះក្រុម Real Madrid “។
លោកបាននិយាយថា៖”ខ្ញុំបានធ្វើជាសាក្សីនៅលើទីលាននោះថា Salah អាចធ្វើអ្វីបានចំពោះកីឡាករ Marcelo កំឡុងពេលការប្រកួតអូឡាំពិក។ ខ្ញុំបានលេងឲអេហ្សីបទល់នឹងប្រេស៊ីល។ Marcelo មានការភ័យខ្លាចពី Salah ។ ខ្ញុំបានកត់សម្គាល់រឿងដូចគ្នានៅក្នុងក្របខ័ណ្ឌ Champions League នៅពេលដែលក្រុម Roma លេងជាមួយ Real ។
គួបញ្ជាក់ផងដែរថា Salah បានស៊ុតបញ្ចូលទី ៤៤ គ្រាប់ និង បញ្ចូនបាល់បាន ១៦ ដង នៅក្នុង ៥១ ប្រកួត សម្រាប់ក្រុមហង្សក្រហមនៅរដូវកាលនេះ ៕
ដោយ៖តារា