
តារាឆ្នើមរបស់ក្រុម Real Madrid គឺជាកីឡាករដ៏សំខាន់មួយនៅក្នុងបញ្ជីចុងក្រោយរបស់លោក Fernando Santos ដែលត្រៀមទៅប្រកួតក្នុងប្រទេសរុស្ស៊ី ខណៈដែលកីឡាករ Ruben Neves មិនជាប់ឈ្មោះ។ ជម្រើសជាតិព័រទុយហ្កាល់បានប្រកាសកីឡាករ ២៣ នាក់របស់ពួកគេសម្រាប់ការប្រកួត World Cup 2018 ។
គ្រូបង្វឹកលោក Fernando Santos បានកោះហៅកំពូលកីឡាករឆ្នើមធំបំផុតរបស់ក្រុម ដូចដែលបានរំពឹងទុកសម្រាប់ការប្រកួតរដូវក្តៅនេះដោយ Cristiano Ronaldo គឺជាតួអង្គសំខាន់ជាងគេនៅក្នុងក្រុម។
ខ្សែបម្រើ William Carvalho ជាមួយនិង ខ្សែបម្រើរបស់ក្លឹប Monaco កីឡាករ Joao Moutinho និង ខ្សែការពាររបស់ក្លឹប Besiktas កីឡាករ duo Pepe និង Ricardo Quaresma សុទ្ធសឹងស្ថិតក្នុងបញ្ជីចុងក្រោយនេះ ខណៈដែលកីឡាករ Joao Mario ដែលកំពុងលេងឲក្លឹប West Ham ដែលខ្ចីពីក្លឹប Inter Milan ក៏ត្រូវបានកោះហៅផងដែរ ។
ខាងក្រោមនេះជាឈ្មោះកីឡាករទាំង ២៣ នាក់៖
ខ្សែការពារ: Bruno Alves (Rangers), Cedric Soares (Southampton), Jose Fonte ( Dalian Yifang), Mario Rui (Napoli), Pepe (Besiktas), Raphael Guerreiro (Borussia Dortmund), Ricardo Pereira (Porto), Ruben Dias (Benfica) ។
ខ្សែបម្រើ: Adrien Silva (Leicester), Bruno Fernandes (Sporting), Joao Mario (West Ham), Joao Moutinho (Monaco), Manuel Fernandes (Lokomotiv Moscow), William Carvalho (Sporting) ។
ខ្សែប្រយុទ្ធ: Andre Silva ( AC Milan), Bernardo Silva ( Manchester City), Cristiano Ronaldo ( Real Madrid), Gelson Martins (Sporting), Goncalo Guedes (Valencia), Ricardo Quaresma (Besiktas) ៕
ដោយ៖តារា