
អ្នកចាំទីរបស់ក្លឹប Colorado Rapids បានច្រានចោលការគិតថាអតីតមិត្តរួមនៅក្លឹប Manchester United របស់គាត់ចាស់ពេកមិនអាចធ្វើព្យុះធ្វើភ្លៀងនៅក្របខ័ណ្ឌ MLS របស់អាមេរិចបាន។
អ្នកចាំទី Tim Howard ជឿជាក់ថាខ្សែប្រយុទ្ធ Wayne Rooney នឹងធ្វើឱ្យក្លឹបមួយនេះក្លាយជាក្រុមមួយដែលល្អជាងមុន ប្រសិនបើក្លឹបមួយនេះអាចនាំយកខ្សែប្រយុទ្ធជើងចាស់រូបនេះបាន ។ Howard និង Rooney ក៏ធ្លាប់ជាមិត្តរួមក្រុមនិងគ្នាកាលលេងនៅ Manchester United រយះពេលពីររដូវកាលផងដែ មុនពេលកីឡាករអាមេរិករូបនេះផ្លាស់ទៅក្លឹប Everton ខណៈដែលកីឡាករទាំង ២ រូបនេះក៏ធ្លាប់ក្លាយជាគូប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Premier League ។
អ្នកចាំទីរូបនេះបានផ្លាស់ទៅ MLS នៅឆ្នាំ ២០១៦ ខណះឥឡូវ Rooney ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងការចរចាដើម្បីផ្លាស់ទៅកាន់ក្លឹប D.C. United របស់អាមេរិច ៕
ដោយ៖តារា