រហូតដល់បំណាច់ខែវិច្ឆិកានេះ ប្រេងឥន្ធនៈទូទាំងប្រទេសត្រូវបានបញ្ចុះតម្លៃ ១៦០រៀលក្នុង១លីត្រ

74636
  • ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១៦ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយសាំងធម្មតាតម្លៃ ៣៧០០រៀលក្នុង ១លីត្រ និងម៉ាស៊ូត ៣៤៥០រៀលក្នុង ១លីត្រ ។

    ក្នុងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះ ធ្វើឡើងអាស្រ័យលើតម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ ។
    ក្រសួងដដែល បានឲ្យដឹងទៀតថា តម្លៃប្រេងឥន្ធនៈនេះ បានបញ្ចុះតម្លៃចំនួន ១៦០រៀល ក្នុង ១លីត្រ ដោយសាររាជរដ្ឋាភិបាល បានចូលរួមយ៉ាងសកម្មតាមរយៈការកំណត់ថ្លៃ ឲ្យបណ្ដាស្ថានីយនានាទូទាំងប្រទេស ក្នុងការលក់ចេញ ដោយក្នុងនោះមានការចូលរួមពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងរ៉ែនិងថាមពល ដើម្បីកុំឲ្យអ្នកផ្គត់ផ្គង់យកលេសថាសាំងអន្តរជាតិថ្លៃ ហើយកំណត់តម្លៃតាមតែចិត្តខ្លួនឯង ។

    គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានឧបត្ថម្ភធនជិត ៨៣ លានដុល្លារ ក្នុង ១ឆ្នាំៗដើម្បីទប់កុំឲ្យថ្លៃសាំងឡើងថ្លៃនេះ ដោយភាគីរដ្ឋជួយចេញ ចំនួន ១៦០រៀល និងពីភាគីស្ថានីយប្រេងនានាចេញចំនួន ១៦០រៀល ផងដែរ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី