សម្ដេចតេជោ អំពាវ​នាវ​ដល់​កីឡាករ-កីឡាការិនីចៀសវាងការប្រើសារ​ធាតុ​ហាមឃាត់ នាំឱ្យខូចដល់កេរ្ត៍ឈ្មោះប្រទេសជាតិ

37673
  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវ​នាវ​ដល់​កីឡាករ កីឡាការិនី ដែលត្រូវទៅចូលរួមប្រកួត SEA Games លើកទី ៣០ នៅប្រទេស​ហ្វី​លី​ពីន ត្រូវគោរពបទដ្ឋាន និងក្រឹត្យក្រមនៃការប្រកួតនិងចៀសវាងការប្រើសារ​ធាតុណាដែល​គេ​ហាមឃាត់ ដែលនាំទៅដល់ការខូចដល់កេរ្ត៍ឈ្មោះរបស់ប្រទេសជាតិនោះ ។

    ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលត្រូទៅចូលរួមក្នុងការប្រកួត S​​E​A Games លើកទី ៣០ នៅប្រទេសហ្វីលីពីន នារសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិ​មា​​នសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យកីឡាករ កីឡាការិនីដែល​ទៅ​ចូលរួមប្រកួត SEA Games លើកទី ៣០ នៅប្រទេសហ្វីលីពីន ត្រូវគោរព​បទដ្ឋាន និង​ក្រឹត្យ​ក្រមនៃការប្រកួត ពិសេសកុំបំពានលើវិធាននៃការប្រកួត ហើយកីឡាករ កីឡាការិនីទាំង​អ​ស់ ​ត្រូវចៀសវាង កុំប្រើសារធាតុណាដែលគេហាមឃាត់ ដែលនាំទៅដល់​ការខូច​ដល់​កេរ្ត៍​ឈ្មោះ​ខ្លួ​នឯងផង និងរបស់ប្រទេសជាតិផង ព្រោះតម្លៃជាតិរបស់យើងត្រូវតែ​ការពារ​តាមរយៈ​ស​ក​ម្ម​ភា​ពកីឡា ទោះបីជាឈ្នះក៏ដោយ ឬចាញ់ក៏ដោយ ។ សម្ដេចតេជោ ក៏បានបង្ហាញនូវ​ក្ដី​សង្ឃឹម​ថា កីឡាករ កីឡាការិនីទាំងអស់ នឹងនាំមកនូវជោគជ័យ និង​ជ័យលាភី​​សម្រាប់​ប្រទេសជាតិខ្លួន ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ​ដល់​​គ្រូបង្វឹក នៅ​តាមបណ្តាប្រទេសផ្សេងៗ ដែ​ល​បានជួយបណ្តុះបណ្តាល បង្វឹកដល់កីឡាករ កីឡាការិនីយើង និងបានអរគុណដល់​ស​ហ​ព័ន្ធ​កីឡា គណៈកម្មការកីឡាជាតិអូឡាំពិកកម្ពុជា និងផ្នែកពាក់ព័ន្ធ​ទាំងអស់ដែល​បាន​ចូ​ល​​រួម​ចំណែកក្នុងការជំរុញវិស័យកីឡានេះ ឱ្យមានការ រីកចម្រើន ។
    នៅក្នុងឱកាសនេះផងដែរ ស​ម្តេ​​​​ច​​តេជោនាយករដ្ឋមន្រ្តី បានផ្តល់ថវិកាលើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី និងគ្រូបង្វឹក ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០០ដុល្លារអាម៉េរិក មុនចេញដំណើរទៅប្រកួត SEA Games លើកទី៣០នៅប្រទេសហ្វីលីពីនផងដែរ ។

    ចំពោះកីឡាករ កីឡាការិនី ដែលត្រូវទៅចូលរួមប្រកួត SEA Games លើកទី ៣០ នៅ​ប្រទេសហ្វីលីពីន ដែលចាប់ផ្ដើមពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ មា​ន​កី​ឡា​ករ កីឡាការិនី ចំនួន ជាង ៤៤៧នាក់ ប្រកួតលើវិញ្ញាសាកីឡាចំនួន ៣១ ក្នុងចំណោមវិ​ញ្ញា​​​សាកីឡា ៥៦ប្រភេទ ។ ក្នុងនោះមានកីឡាតេក្វាន់ដូ WT ប៉េតង់ ជឺជិតស៊ូ ប្រដាល់គុនខ្មែរ សីដក់ ប្រដាល់សកល វាយកូនបាល់ ល្បុក្កតោ ចំបាប់ បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ U22, បា​ល់​បោះ អត្តពលកម្ម ហែលទឹក កាយសម្ព័ន្ធ វាយកូនឃ្លីលើតុ វាយសី ទោចក្រាន គុនដាវ វា​យ​កូនគោល ទូកក្ដោង ការ៉ាតេ យូដូ ទ្រីយ៉ាត្លុង កីឡារាំ សូហ្វតេន្នីស ទូកប្រពៃណី-កានូ ឃិក-ប៊ុ​ក​ស៊ី​ង E-Sports និងកីឡាហុកគី ។ល៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី