
ការសែត Don Balon បានចុះផ្សាយថាលោក Diego Simeone ចង់នាំយកកីឡាករ Paulo Dybala ទៅ Atletico Madrid ជំនួសឱ្យកីឡាករ Antoine Griezmann ដែលអាចនិងផ្ទេរទៅកាន់ក្រុម Barcelona ។
Simeone និងគោរពទៅតាមការសម្រេចចិត្តរបស់ Griezmann ក្នុងការចង់ចូលរួមក្រុមនៅតំបន់កាតាឡានដែលចង់បានតំណែងកំពូលមួយ ខណះដែលកីឡាកររូបនេះបានជួយឲក្រុមរបស់លោក Diego Simeone ឈ្នះ Europa League លើកទី៣ ក្នុងរយះពេល ៩ ឆ្នាំនេះ។
គ្រូបង្វឹក AT Madrid រូបនេះបានមើលឃើញមិត្តរួមជាតិអាហ្សង់ទីនរបស់គាត់ដែលស៊ុតបញ្ចូលទីបាន ២៦ គ្រាប់នៅក្នុងការប្រកួតទាំងអស់នៅក្នុងឆ្នាំ ២០១៧-១៨ ដែលជាជម្រើសដ៏ល្អបំផុត ៕
ដោយ៖តារា