គ្រូអ៊ីតាលី៖ គ្មានប្រទេសណាមួយប្រថ្នាចង់ជួបអ៊ីតាលី នៅក្នុងពានរង្វាន់ Euro 2020 នោះទេ

35601
  • គ្រូបង្វឹកវ័យ ៥៤ឆ្នាំលោក Roberto Mancini មិនប្រាកដទេថា គូប្រជែងមានការព្រួយបារម្ភអំពីប្រទេសអ៊ីតាលី មុនពេលយូរ៉ូឆ្នាំ ២០២០ មកដល់ ប៉ុន្តែលោកមានអារម្មណ៍ថា ពួកគេប្រហែលជាចង់ជៀសវាងឱ្យផុតលេងប៉ះជាមួយក្រុមរបស់ខ្លួននៅក្នុងការប្រកួត ។

    ជម្រើសជាតិអ៊ីតាលី បានបញ្ចប់យុទ្ធនាការប្រកួតជម្រុះដ៏ល្អឥតខ្ចោះនៅក្នុងពូល J ជាមួយនឹងការបំបាក់ក្រុមអាមេនី ក្នុងលទ្ធផលចាស់ដៃ ៩-១ នៅក្នុងទីក្រុង Palermo កាលពីថ្ងៃច័ន្ទនេះ ។ ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេអាចត្រូវបានគេចាត់ទុកជាក្រុមប្រជែងដ៏ខ្លាំងក្លាមួយនៅក្នុងការប្រកួតដណ្ដើមពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុបនាឆ្នាំក្រោយ ខណះលោក Mancini មានអារម្មណ៍ថា ប្រទេសដទៃទៀតកំពុងនាំមុខប្រទេសអ៊ីតាលីក្នុងការរីកចម្រើនរបស់ពួកគេ ។

    គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” ខ្ញុំមិនដឹងថា ពួកគេព្រួយបារម្ភឬអត់នោះទេ ។ ខ្ញុំគិតថា ពួកគេខ្លាំងជាង ព្រោះពួកគេដើរមួយជំហានទៅមុខជាមួយផែនការរបស់ពួកគេ ។ បារាំងបានចាប់ផ្តើមប៉ុន្មានឆ្នាំកន្លងមក ពួកគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រអឺរ៉ូ និងឈ្នះពានរង្វាន់ World Cup ។ ពួកគេនៅក្មេង ហើយខ្ញុំគិតថាពួកគេជាក្រុមខ្លាំងបំផុត ហើយអេស្ប៉ាញដូចគ្នា ” ។

    លោក Mancini បន្ថែមទៀតថា៖ “ បែលហ្ស៊ិកក្នុងរយៈពេល ៥ ឆ្នាំ និង ៦ ឆ្នាំចុងក្រោយនេះបានផលិតនូវកីឡាករមានទេពកោសល្យឆ្នើមៗជាច្រើន បន្ទាប់មកប្រទេសអង់គ្លេស ។ ក្រុមទាំងអស់នោះសម្លឹងមើលមុន ។ អ៊ីតាលីមានប្រវត្តិដ៏អស្ចារ្យ ។ ខ្ញុំមិនគិតថាក្រុមផ្សេងទៀតនឹងត្រូវប្រឈមមុខជាមួយអ៊ីតាលីយ៉ាងងាយនោះទេ ។ ប្រហែលជាពួកគេមិនខ្លាចទេ ប៉ុន្តែប្រសិនបើពួកគេអាចជ្រើសរើសនឹងត្រូវប្រឈមនឹងគូប្រជែងផ្សេងទៀតជំនួសប្រទេសអ៊ីតាលី ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី