គួរឱ្យសោកស្ដាយ! ទីបំផុតក្រុមមាន់ខ្នាយមាស Spurs សម្រេចបញ្ចប់តំណែងរបស់លោក Pochettino ហើយ

41114
  • ក្លឹប Tottenham Hotspur បានសម្រេចបណ្តេញគ្រូបង្វឹកលោក Maurico Pochettino ចេញពីតំណែងហើយ បន្ទាប់ពីកាន់តំណែងនៅក្លឹបយក្សនៃទីក្រុងឡុងដ៍អស់រយះពេលជាង ៥ ឆ្នាំកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់ការសែតល្បីអេស្ប៉ាញ់ The Marca ។

    គ្រូបង្វឹកវ័យ ៤៧ឆ្នាំលោក Maurico Pochettino បានដឹកនាំក្រុមមាន់ខ្នាយមាស Tottenham Hotspur ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Champions League ជាប្រវត្តិសាស្ត្ររបស់ក្លឹប កាលពីរដូវកាលមុន ប៉ុន្តែបានចាញ់ក្រោមថ្វីជើងក្រុមហងក្រហម Liverpool ខណះនារដូវកាល ២០១៩/២០២០នេះ ពួកគេបានជួបយុទ្ធនាដ៏អាក្រក់បំផុត ដោយកំពុងឈរនៅលំដាប់ទី១៤ នៅក្របខណ្ឌ Premier League ( លីគកំពូលអង់គ្លេស ) ដែលនេះជាដើមហេតុធ្វើឱ្យក្លឹបសម្រេចបញ្ចប់តំណែងលោក Pochettino តែម្ដង ។

    លោក Daniel Levy ប្រធានក្លឹប Tottenham បាននិយាយថា៖ “ យើងមានការស្ទាក់ស្ទើរខ្លាំងក្នុងការធ្វើការផ្លាស់ប្តូរនេះ ។ វាមិនមែនជាការសម្រេចចិត្តដែលក្រុមប្រឹក្សាបានយកចិត្តទុកដាក់តិចទេ ហើយក៏មិនប្រញាប់ដែរ ។ លទ្ធផលគួរឱ្យសោកស្តាយនៅចុងរដូវកាលមុន និងដើមរដូវនេះ ពិតជាគួរឱ្យខកចិត្តណាស់ ” ។

    សូមជម្រាបថា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Maurico Pochettino បានចំណាយពេល ៥ រដូវកាល ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លឹប Tottenham Hotspur ចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ប៉ុន្តែមិនអាចជួយឱ្យក្រុមឈ្នះពានអ្វីនោះឡើយ តែក្រុមរបស់លោកត្រូវបានគេចាត់ទុកថាជាក្រុមកំពូលមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ន ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី