អាជ្ញាធរជាតិអប្សរា ចុះថែទាំ សម្អាត ស្លាកសញ្ញាតាមដងផ្លូវក្នុងតំបន់រមណីយដ្ឋានអង្គរ

50216
  • ក្រុមការងារជួសជុល និងថែទាំផ្លូវ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តការងារថែទាំ និងកែលម្អស្លាកសញ្ញាតាមដងផ្លូវវង់ធំ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីពង្រឹងគុណភាព និងលើកសោភ័ណភាពនៃហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ សម្រួលដល់ការធ្វើចរាចរណ៍ និងសុវត្ថិភាពដល់ប្រជាជន ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ។

    ក្រៅពីកិច្ចការងារអភិរក្ស អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ស្តាឡើងវិញ ជួសជុល ថែទាំ និងកែលម្អផ្លូវជាប្រចាំ ដែលជាសសៃឈាមដ៏សំខាន់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌជាតិ និងពិភពលោកដើម្បីឱ្យមានភាពប្រសើរជានិរន្តរ៍ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី