ប៉ូលិសហុងកុង ចាប់ខ្លួនបាតុករជាង ១ពាន់នាក់ និងគ្រាប់បែកសាំងចំនួន ៣៩០០ ដប

51844
  • ប៉ូលិសហុងកុងបានចាប់ខ្លួនបាតុករចំនួន ១,១០០នាក់ និងរឹបអូសគ្រាប់បែកសាំងដែលមានចំនួនរហូតទៅដល់ ៣៩០០ ដបនៅក្នុងសាកលវិទ្យាល័យមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel New Asia ។

    យោងតាមអ្នកនាំពាក្យរបស់ប៉ូលីសហុងកុងបានឲ្យដឹងថា ក្រុមបាតុករបានលួចយកសារធាតុគីមីគ្រោះថ្នាក់ពីមន្ទីរពិសោធន៍របស់សាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង (PolyU) ហើយដែលជាការព្រួយបារម្មណ៍ថានឹងអាចបង្ករគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ។ ក្នុងពេលត្រឹមតែមួយថ្ងៃបាតុករប្រហែល ១,១០០នាក់ត្រូវបានចាប់ខ្លួន ដោយសារបានប្រព្រឹត្តបទល្មើសដូចជា ការចូលរួមធ្វើកុប្បកម្ម និងមានផ្ទុកអាវុធបង្កគ្រោះថ្នាក់ជាដើម ។

    សូមបញ្ជាក់ថាបាតុកម្មនៅហុងកុងកាន់តែឈានទៅរក ការប្រើប្រាស់អំពើហិង្សាច្រើនឡើងៗ ជាហេតុបង្ខំឲ្យសាលារៀនទាំងអស់ត្រូវបិទទ្វារ និងអគារលក់ទំនិញព្រមទាំងស្ថាប័នមួយចំនួន ក៏ត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្នផងដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី