Jack Wilshere បានសម្ដែងការខកចិត្តក្រោយពីគ្មានឈ្មោះទៅប្រកួត World Cup នៅរុស្ស៊ី

26314
  • Jack Wilshere បានដាច់ចិត្តចេញមុខបង្ហាញពីការអាក់អន់ចិត្តដោយខ្លួនមិនបានជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ីខាងមុខនេះ។ ក្នុងចំណោមកីឡាករអង់គ្លេសឆ្នើមៗជាច្រើននាក់ដែលមិនត្រូវបានគ្រូបង្វឹក Gareth Southgate ជ្រើសរើសនោះ Wilshere គឺជាកីឡាករដំបូងគេដែលចេញមកសម្ដែងការខកចិត្តដែលគាត់មិនបានជាប់ជាជម្រើសជាតិសម្រាប់ការប្រកួត World Cup ។

    Image result for Jack Wilshere

    កីឡាករផ្សេងទៀតដែលគ្មានឈ្មោះក្នុងបញ្ជីដែរនោះរួមមាន Joe Hart, Ryan Bertrand និង Chris Smalling ។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានប្រើគណនីបណ្ដាញសង្គមរបស់គាត់ ដើម្បីបង្ហាញពីការខកចិត្ត ក្រោយពីដឹងថាគាត់គ្មានឈ្មោះទៅចូលរួមក្នុងការប្រកួតនៅប្រទេសរុស្ស៊ីនោះទេ។ ខ្សែបម្រើរបស់ Arsenal រូបនេះយល់ថា គាត់សមតែទទួលបានឱកាសក្នុងក្រុមជម្រើសជាតិ ខណៈគាត់បានចូលលេងចំនូន ៣៨ ប្រកួតសម្រាប់ក្រុមកាំភ្លើងធំនៅក្នុងការប្រកួតទាំងអស់ក្នុងរដូវកាលដែលទើបតែបញ្ចប់នេះ។

    Image result for Jack Wilshere

    Wilshere បានសរសេរនៅលើគណនី Twitter របស់គាត់ថា៖ ខ្ញុំគិតថា វាដល់ពេលដែលខ្ញុំត្រូវនិយាយហើយ ។ ច្បាស់ណាស់ថា ខ្ញុំពិតជាមានការខកចិត្តណាស់ដែលមិនបានជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត World Cup ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានកាយសម្បទារឹងមាំ ឡើងជើង និងរក្សាទម្រង់លេងបានយ៉ាងល្អពេញមួយរដូវកាល ហើយយល់ថាខ្ញុំគួរតែជាប់ក្នុងក្រុមជម្រើសជាតិ ។ ហើយជាមួយនឹងសមិទ្ធផលដែលខ្ញុំបានជួយដល់ក្រុមផងដែរ ។

    Image result for jack wilshere english national team

    លោកនិយាយទៀតថា៖ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនូវតែគោរពតាមការសម្រេចចិត្តរបស់គ្រូបង្វឹក ហើយ​ខ្ញុំ​សូម​ជូន​ពរ​ដល់​ក្រុម​ជម្រើស​ជាតិ​ទាំង​មូល​ឲ្យទទួលបានជោគជ័យប្រសើរបំផុតសម្រាប់ព្រឹត្តិការណ៍នេះ។ ខ្ញុំនឹងនៅតែជាអ្នកគាំទ្រក្រុមអង់គ្លេសជានិច្ច ហើយ​នឹង​គាំ​ទ្រ​ដល់​កីឡាករ​ទាំងអស់​រួម​ជាមួយ​នឹង​ប្រជាជន​អង់គ្លេស​ផង​ដែរ​ ៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី