
CIES Football Observatory បានធ្វើការសិក្សាមួយដើម្បីកំណត់កីឡាករល្អបំផុតដែលមកពីក្របខ័ណ្ឌកំពូលទាំង ៥ របស់ទ្វីបអឺរ៉ុបនៅរដូវកាលនេះដែលត្រូវបានចំណាយពេលយ៉ាងហោចណាស់ ១៨០០ នាទីនៅលើទីលាន។ ចំណាត់ថ្នាក់ត្រូវបានផ្អែកលើកម្រិតនៃការលេង។
ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេប្រកាសថាជាកីឡាករល្អបំផុត ខណៈ Cristiano Ronaldo បានជាប់លេខរៀងទី ១៦ ឯណោះ ។ David Silva បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ និង Paulo Dybala ជាប់ចំណាត់ថ្នាក់ទី ៣ ។
កីឡាកររបស់ក្លឹប Barcelona ផ្សេងទៀតស្ថិតក្នុងបញ្ជីនេះផងដែរគឺ៖ Ivan Rakitic លេខ ២០ , Sergio Busquets លេខ ២៣ , Philippe Coutinho លេខ ៣៣ , Marc-Andre Ter Stegen លេខ ៤៨ , Sergi Roberto លេខ ៥២ , Luis Suarez លេខ ៦១ , Gerard Pique លេខ ៦៨ និង Samuel Umtiti លេខ ៨៣ ។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ១០០ នាក់៖
តើអ្នកទាំងអស់គ្នាគិតថាការសិក្សាមួយនេះត្រឹមត្រូវដែរឬទេ?
ដោយ៖តារា