សម្តេចតេជោ៖ គ្រាន់តែប្រាក់ចំណូលទទួលបានពីគយ គឺគ្រប់គ្រាន់ក្នុងការផ្តល់ប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការ

53842
  • សម្តេចតេជោ បានមានប្រសាសន៍ថា នៅឆ្នាំនេះ ប្រាក់ចំណូលដែលទទួលបានពីគយ គឺលើសផែនការប្រមាណពី ៧០០ ទៅ ៨០០លានដុល្លារ ដូច្នេះគ្រាន់តែប្រាក់ចំណូលដែលទទួលបានពីគយតែមួយ គឺគ្រប់គ្រាន់ក្នុងការផ្តល់ប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការរួចស្រាច់បាត់ ទៅហើយ ។

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ខណៈដែលការពីមុន មានបរទេស បានណែនាំឲ្យកម្ពុជាលក់គយពាក់កណ្តាល ប៉ុន្តែសម្តេចមិនយល់ព្រម ។ សម្តេចតេជោ បន្ថែមថា កាលពីមុន នោះ បើសម្តេចយល់ព្រមលក់គយ តើកម្ពុជានឹងទៅជាយ៉ាងណា ព្រោះយើងត្រូវចែកប្រាក់ចំណូលទៅឲ្យគេពាក់កណ្តាល ។ សម្តេចតេជោ បញ្ជាក់ថា ដូច្នេះយើងត្រូវតែរឹងមាំក្នុងការគ្រប់គ្រងជាតិរបស់យើងមិនត្រូវឲ្យអ្នកណាម្នាក់មកគ្រប់គ្រងជីពចររបស់ជាតិយើងនោះទេ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី