Lovren៖ ប្រជាជនក្រូអាតនឹងគាំទ្រខ្ញុំក្នុងវគ្គផ្តាច់ព្រ័ត្រ មិនមែន Modric និង Kovacic នោះទេ

18877
  • កីឡាកររបស់ក្លឹបហងក្រហម Liverpool ខ្សែការពារ Jejan Lovren បាននិយាយប៉ុន្មានម៉ាត់ដាក់មិត្តរួមជាតិរបស់ខ្លួន Luka Modric និង Mateo Kovacic មុននិងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពាន UCL មកដល់ ។

    Image result for Lovren

    Jejan Lovren បាននិយាយថា៖ “ខ្ញុំបានទាក់ទងជាមួយមិត្តរួមជាតិរបស់ខ្ញុំគឺ Luka Modric និង Mateo Kovacic ដែលលេងឱ្យក្រុម Real Madrid ។ វាពិតជាសមិទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ប្រទេសតូចមួយ ដែលប្រជាជនបួនលាននាក់បានឃើញស្ទើរតែរាល់ឆ្នាំ ដែលមានកីឡាករអន្តរជាតិក្រូអាតដែលបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន UCL ។ វាអស្ចារ្យណាស់សម្រាប់យើងនិងសម្រាប់ជាតិ”។

    Related image

    កីឡាកររូបនេះបន្តទៀតថា៖ ” ខ្ញុំនឹងនិយាយថាមានមនុស្សកាន់តែច្រើនទៀតនឹងនៅខាងខ្ញុំព្រោះខ្ញុំមិនធ្លាប់ឈ្នះវាពីមុនមកទេ ហើយបុរសទាំងពីរនាក់នេះបានឈ្នះវាពីរបីដងរួចមកហើយ! ប្រទេសនេះមានមោទនភាពចំពោះយើងហើយនៅទីបញ្ចប់យើងនឹងឃើញថាអ្នកណានឹងឈ្នះវា” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី