ក្លឹប PSG ត្រូវបានគេរាយការណ៍ថាបានចុះកុងត្រារយះពេល ២ ឆ្នាំជាមួយ Buffon រួចហើយ

39708
  • អ្នកចាំទីចាស់វស្សា Gianluigi Buffon បានប្រកាសចាកចេញពីក្លឹប Juventus នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ។

    ក្លឹប Chelsea, Liverpool និង Manchester City កំពុងតាមដានស្ថានភាពនៅជុំវិញអនាគតរបស់ Buffon ខណះ  Paris Saint-Germain កំពុងស្ថិតក្នុងទីតាំងមួយដើម្បីចុះហត្ថលេខាលើវិរ:បុរសរបស់ក្រុម Juventus ។ ការប្រកាសពី Gianluigi Buffon កាលពីម្សិលមិញនៅលើទីលាន Juventus នៅចុងបញ្ចប់នៃរដូវកាលនេះបានផ្តល់នូវការកើនឡើងនៃពាក្យចចាមអារ៉ាមជាច្រើននៅលើអនាគតរបស់គាត់។

    Related image

    យោងតាមការសែត Le Parisien បានចុះផ្សាយថា ក្រុមយក្សរបស់ទីក្រុងប៉ារីសបានចុះកិច្ចសន្យារយះពេលពីរឆ្នាំជាមួយអ្នកចាំទីអ៊ីតាលីរូបនេះរួចហើយ ។ ការផ្លាស់ប្តូរបែបនេះពិតជាសមហេតុផលណាស់ក្នុងការព្យាយាមចុងក្រោយរបស់ក្រុម Buffon ទៅលើការចង់ឈ្នះពានរង្វាន់ Champions League ។ បើទោះបីជា PSG បរាជ័យក្នុងការចុះហត្ថលេខាលើកីឡាករ Buffon ក៏ដោយក៏ការផ្តល់ឱ្យពីក្លិប Chelsea, Liverpool និង Manchester City នឹងមកដល់ ៕ នេះបើយោងតាម Tuttosport

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី