វីរកីឡាការិនីឆ្នើមកម្ពុជា កែ ឡេង ឋិតក្លាយជាម្ចាស់មេដាយពិភពលោក៤សម័យជាប់ៗគ្នាហើយ

57246
  • ម្ចាស់មេដាយមាសជើងឯកពិភពលោកកីឡាប៉េតង់ ៣ ជំនាន់ជាប់ៗគ្នា វីរកីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា កែ ឡេង ធ្វើបានយ៉ាងល្អបំផុត នៅក្នុងការប្រកួតលើវិញ្ញាសាវាយយកពិន្ទុ (Shooting) ដោយបានឡើងកាន់វគ្គ ៤ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ប៉េតង់ជើងឯកពិភពលោកយុវជន និងស្តី្រ លើកទី១៧ នៅកម្ពុជា ។

    អ្នកស្រី កែ ឡេង ធ្វើបានយ៉ាងល្អ ដោយយកឈ្នះ កីឡាការិនី កាណាដា ក្នុងពិន្ទុ ៣៤ទល់២៨ មានមេដាយសំរិទ្ធក្នុងដៃ ។ ចំពោះវគ្គ ៤ ក្រុមចុងក្រោយ ( វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ) វីរ:កីឡាការិនី កែ ឡេង ត្រូវជួបកីឡាការិនី មីយ៉ាន់ម៉ា ដោយបានយកឈ្នះកីឡាការិនី ប៊ែលហ្ស៊ិក ៣១ទល់១៣ ។

    គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្ររបស់ខ្លួននេះ ចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដោយមានក្រុមយុវជន និងកីឡាការិនីមកពី ៤៩ ប្រទេស មានកីឡាករ កីឡាការិនីសរុប ៤៤៩នាក់ មាន ៨០ ក្រុម រួមទាំងម្ចាស់ផ្ទះកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងមេដាយ ដែលមានត្រឹមតែ ៦ វិញ្ញាសាប៉ុណ្ណោះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី