ប្រឡូកសិល្បះយូរណាស់មកហើយ តែ គៀត សុវណ្ណាឡាង ហាក់ដូចជាគ្មានចាស់អ្វីសូម្បីតែបន្តិច

146120
  • ជាច្រើនឆ្នាំណាស់មកហើយ ដែលកញ្ញា​ គៀត សុវណ្ណាឡាង បានបោះជំហានចូលខាងថតសម្តែងខ្សែភាពយន្ត និងវីដេអូចម្រៀងនានា ។ ជាពិសេស បើទោះបីជា រលកក្រោយបានមកជាបន្តបន្ទាប់ ក៏មិនអាចផ្តួលតំណែង សុវណ្ណាឡាង ជាតារាសម្តែងឆ្នើមបានឡើយ ។

    នៅក្នុងឆ្នាំ២០១៩នេះ សុវណ្ណាឡាង​ មានវ័យ ២៩ឆ្នាំហើយ ចូលឆ្នាំថ្មីពេលណា តារាស្រីរូបនេះ នឹងឈានដល់វួយ ៣០ឆ្នាំហើយ ដែលជាវ័យមួយ ត្រូវបារម្ភពីសុខភាពខ្លាំងបំផុត ព្រោះថា បើមិនដូច្នោះ នឹងចាស់ជ្រីវជ្រួញ ជាក់ជាមិនខាន ។ ប៉ុន្តែសម្រាប់ គៀត សុវណ្ណាឡាង​ ឡើងអាយុពីមួយឆ្នាំទៅមួយឆ្នាំ មិនមែនជារឿងភ័យព្រួយនោះឡើយ ដោយសារតែសម្រស់របស់នាង​នៅតេដដែល គ្មានការប្រែប្រួលបន្តិចសោះ នៅតែក្មេងដដែល ដែលធ្វើឲ្យគ្រប់គ្នា មិននឹកស្មានមិនដល់ថា រូបនាងឈានដល់អាយុ ៣០ឆ្នាំសោះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី