ទោះរវល់ការរកស៊ី តែ វ៉ាង ស្រីណូ ឈ្លាតពេលលម្ហែកាយ និងបង្អួតសម្រស់នៅទឹកដីប្រទេសស៊ីវិល័យបារាំង

138276
  • តារាសម្ដែងសាច់សខ្ចី វ៉ាង ស្រីណូ បានចាកចេញពីសិល្បៈយូរឆ្នាំ លែងបម្រើអារម្មណ៍ ទស្សនិកជនក៏ពិតមែន តែរូបនាង នៅតែបង្ហាញមុខតាមបណ្តាញសង្គម និងតែងតែនិយាយលេងជាមួយនឹងហ្វេនរបស់នាងជារឿយៗផងដែរ ។

    បើក្រឡេកទៅមើល ជីវិតរបស់អតីតតារាស្រីរូបនេះ គឺអាចនិយាយបានថា រូបនាង ក៏ជាតារាហាយសូរមិនណយដែរ ដែលបច្ចុប្បន្ន កំពុងតែរស់នៅជាមួយនឹង វីឡាធំស្កឹមស្កៃ រថយន្តទំនើបៗ ផ្លាស់ប្តូរសឹងគ្រប់ពេលទៀតផង ។ អ្វីដែលសំខាន់ គឺមួយរយៈចុងក្រោយនេះដែរ វ៉ាង​ ស្រីណូ បាននាំមួយគ្រួសារតែម្តង ទៅលេងបែកខាងអ៊ឺរ៉ុប ដើម្បីជាការលំហែកាយ ក្រោយពីហត់នឿយ ជាមួយនឹងការរកស៊ី មុខជំនួញរបស់នាង និងគ្រួសារ ។ជាពិសេស ស្រីស្អាតរូបនេះ ក៏បានបង្ហាញនូវទិដ្ឋភាពជាច្រើនកន្លែង ដែលស្ថិតក្នុងប្រទេសក្រៅ ដែលធ្វើឲ្យអ្នកដែលឃើញហើយ ប៉ងចង់ទៅលេងដូចជានាងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី