Man City ត្រៀមខ្លួនជាស្រេចដើម្បីទិញ Hazard ប្រសិនបើរូបគេសម្រេចចាកចេញពី Chelsea

50475
  • យោងតាមកាសែត The Sun បាននិយាយថា Manchester City ត្រៀមខ្លួនរួចជាស្រេចដើម្បីទិញកីឡាករ Eden Hazard ប្រសិនបើកីឡាកររបស់ក្រុមជម្រើសជាតិបែលហ្សិកសំរេចចាកចេញពី Chelsea នៅរដូវក្តៅនេះ។

    Image result for Eden Hazard

    ក្រុមតោខៀវបានបរាជ័យក្នុងការចូលលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាល ២០១៨-១៩ ហើយ Hazard ត្រូវបានគេយល់ថាកំពុងរង់ចាំមើលថាតើការវិនិយោគប្រភេទណាដែលត្រូវបានធ្វើឡើងនៅក្នុងក្រុមនៅរដូវក្តៅនេះមុនពេលសម្រេចអនាគតរបស់គេ។

    Image result for Eden Hazard

    ក្រុមម្ចាស់ជើងឯក Premier League របស់លោក Pep Guardiola កំពុងសម្លឹងមើលការពង្រឹងយកពានរង្វាន់របស់ពួកគេបន្ថែមទៀត ហើយនឹងមិនស្ទាក់ស្ទើរក្នុងការដេញថ្លៃទឹកប្រាក់ជាង ១០០ លានផោន (ស្មើនឹង ១៣៥ លានដុល្លារអាមេរិក) ប្រសិនបើ Hazard សម្រេចចាកចេញ។ Manchester City ក៏នឹងមានឆន្ទៈក្នុងការផ្ដល់ប្រាក់ឈ្នួល ៣០០,០០០ ផោនក្នុងមួយសប្តាហ៍ថែមទៀតផង ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី