ជ័យយោរ! ម្ចាស់មេដាយប៉េតង់ពិភពលោក ៣ ជំនាន់ កែ ឡេង ឡើងទៅវគ្គផ្តាច់ព្រ័ត្តហើយ

83405
  • ម្ចាស់មេដាយមាសជើងឯកពិភពលោកកីឡាប៉េតង់ ៣ ជំនាន់ជាប់ៗគ្នា វីរកីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា កែ ឡេង ធ្វើបានយ៉ាងល្អបំផុត នៅក្នុងការប្រកួតលើវិញ្ញាសាវាយយកពិន្ទុ (Shooting) ដោយបានឡើងវគ្គផ្តាច់ព្រ័ត្ត នៃព្រឹត្តិការណ៍ប៉េតង់ជើងឯកពិភពលោកយុវជន និងស្តី្រ លើកទី១៧ នៅកម្ពុជា ។

    អ្នកស្រី កែ ឡេង ធ្វើបានយ៉ាងល្អ ដោយយកឈ្នះ កីឡាការិនី កាណាដា ក្នុងពិន្ទុ ៣៤ទល់២៨ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ចំពោះវគ្គ ៤ ក្រុមចុងក្រោយ វីរ:កីឡាការិនី កែ ឡេង បន្តយកឈ្នះកីឡាការិនី មីយ៉ាន់ម៉ា ៤៩ទល់៣៨ ។

    គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្ររបស់ខ្លួននេះ ចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដោយមានក្រុមយុវជន និងកីឡាការិនីមកពី ៤៩ប្រទេស មានកីឡាករ កីឡាការិនីសរុប ៤៤៩នាក់ មាន ៨០ក្រុម រួមទាំងម្ចាស់ផ្ទះកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងមេដាយ ដែលមានត្រឹមតែ ៦វិញ្ញាសាប៉ុណ្ណោះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី