Neymar ជំនះអ្វីគ្រប់យ៉ាងដើម្បីឲបានចូលរួមជាមួយក្លឹប Real Madrid

6001
  • ក្លឹប Paris Saint-Germain តែងតែបញ្ជាក់​ហើយ​​បញ្ជាក់ទៀត​ថា​ពួកគេ​ចង់​ទុក​ Neymar សម្រាប់រដូវកាល​ក្រោយ​នេះ ដោយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​នឹង​ត្រូវ​នៅ​ទីក្រុង​ប៉ារីស​ជាបន្ត តែ​រូបគេ​ផ្ទាល់​នៅ​តែ​មាន​បំណង​ចង់​ចូល​រួម​ជាមួយអធិរាជ្យស Real Madrid នៅរដូវក្តៅនេះ។

    Image result for Neymar

    ទូរស័ព្ទទាក់​ទង​គ្នា​ជាច្រើន​លើក​ច្រើន​សា​របស់​ឪពុក​ Neymar ជាមួយ​នឹងថ្នាក់​ដឹក​នាំ​ក្លឹប​ Real Madrid រួមមាន​ប្រធាន​ផ្នែក​ដោះដូរកីឡាករលោក Juni Calafat ពិតជាបានបញ្ជាក់​ពី​ចេតនា​នេះ​។ រាល់​ការ​ហៅទូរស័ព្ទគឺ​មាន​ខ្លឹម​សារ​ស្រដៀងគ្នា ដោយ​ឪពុក​របស់ Neymar នៅតែ​ទទូច​ឲ្យ​មាន​ការ​ជំរុញ​រឿង​នេះ​ឲ្យ​ដើរទៅមុខ ដែល​វា​នឹង​ជា​ការងារ​ដ៏​ស្មុកស្មាញ​មួយ។ កីឡាកររូបនេះ​ចង់​ព្យាយាម​រក​ច្រក​ចេញ​ដើម្បី​អាច​ចាក​ចេញពី Parc des Princes បាន។

    Image result for Neymar

    ភ្នាក់ងារ​បាល់​ទាត់សញ្ជាតិអ៊ីស្រាអែលលោក Pini Zahavi គឺជា​ឈ្មួញកណ្តាល​ដែល​ទទួលបាន​ការ​ជឿទុកចិត្ត​ពី​សំណាក់​ Neymar និង​ឪពុក​របស់គេ​តែ​ម្តង ហើយ​គេ​បាន​ទៅទីក្រុង​ Madrid កាលពី ១០ ថ្ងៃមុន ដោយ​មានការងារ​ត្រូវធ្វើពីរ។ ទីមួយ លោក​ត្រូ​វធ្វើ​យ៉ាង​ណា​បំបាត់​ចំណាប់​អារម្មណ៍​របស់ Real Madrid ទៅលើ Robert Lewandowski ហើយទីពីរ​នោះគឺ គាត់​ត្រូវ​រៀប​យុុទ្ធសាស្ត្រ​បែបណា​ដើម្បី​ឲ្យ​ Real ចុះកុងត្រាជាមួយ Neymar។ ទាំង Neymar ផ្ទាល់​ និង​ឪពុករបស់គេ មាន​ជំនឿចិត្ត​លើ Zahavi និង​ជឿ​ថា​គាត់​អាច​ធ្វើ​ឲ្យ​អ្វីដែល​មិន​មានទៅរួច​ ប្រែជាទៅរួច។

    Image result for Neymar

    ស្របពេល​ជាមួយគ្នា​នេះ​ដែរ នៅ​ឯ​ ប៉ារីស ឯណោះវិញ ពួកគេ​កំពុង​ពិចារណា​ចំពោះ​ការ​សម្រេចចិត្ត​របស់ Neymar ក្នុងការ​ត្រឡប់​ទៅ​ប្រេស៊ីល​វិញ ក្រោយទើបហាត់ បានតែម្តងគត់ជាមួយ PSG ថាជាទង្វើផ្គើន ៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី