Isco នៅតែចង់បន្តនៅអធិរាជស Real Madrid ទោះជាមិនសូវបានលេងក្ដី

6557
  • Isco បាននិយាយថា Real ជាក្លឹបដែលស័ក្តិសម សម្រាប់គាត់ក្នុងការអភិវឌ្ឍខ្លួន ស្របពេលដែលពេលមានពាក្យចចាមអារ៉ាមអំពីការចាកចេញពី Real Madrid ។

    Image result for Isco

    កីឡាករឆ្នើមសញ្ជាតិអេស្ប៉ាញវ័យ ២៦ ឆ្នាំរូបនេះហាក់មានភាពអត់ធ្មត់ក្នុងការរង់ចាំឱកាសចូលលេងក្រោមការដឹកនាំរបស់ Zinedine Zidane នៅរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាសង្ស័យចំពោះសមត្ថភាពរបស់គាត់ឡើយ ហើយគាត់តែងតែមានភាពលេចធ្លោនៅលើទីលានប្រកួត។ ទោះបីជាមានព័ត៌មានជាច្រើនដែលជំរុញឲ្យអតីតខ្សែបម្រើរបស់ Valencia និង Malaga ចាកចេញពីក្លឹបយក្សសនៅចុងរដូវកាលនេះក៏ដោយ ក៏ Isco ដែលកំពុងតែរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្របខណ្ឌ Champions League នៅសប្តាហ៍ក្រោយនេះ ជឿថារូបគាត់កំពុងតែស្ថិតនៅកន្លែងដែលស័ក្តិសមហើយ។

    Image result for Isco

    ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទមួយពាក់ព័ន្ធនឹងការឡើងជើងរបស់គាត់ Isco បាននិយាយថា៖ “ខ្ញុំនៅក្មេង ហើយខ្ញុំមិនទាន់ពេញចិត្តនឹងអ្វីដែលខ្ញុំអាចធ្វើបាននោះទេ។ ខ្ញុំចង់ធ្វើជាគំរូដ៏ល្អបំផុតម្នាក់ ហើយខ្ញុំកំពុងស្ថិតនៅកន្លែងដែលត្រឹមត្រូវហើយ”។ គាត់បានបន្ថែមទៀតថា៖ “វានឹងក្លាយជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដ៏អស្ចារ្យមួយ ។ វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតសម្រាប់ក្លឹបនានា ខណៈ Real Madrid គឺជាក្លឹបកំពូលនៅអឺរ៉ុប ហើយនៅពេលនេះយើងមានឱកាសក្នុងការដណ្តើមយកវាម្តងទៀត បន្ទាប់ពីយើងធ្វើមិនសូវបានល្អនៅក្នុងលីគ និង Cup ។ វានឹងក្លាយជាវិធីដ៏ល្អបំផុត ក្នុងការបញ្ចប់រដូវកាលនេះ”។

    Image result for Isco

    គួបញ្ជាក់ផងដែរថា ក្លឹបអធិរាជស Real Madrid បានបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ ៣ នៅក្របខ័ណ្ឌ Laliga នារដូវកាល ២០១៧/១៨ នេះ ៕

    ដោយ៖តារា

    ប្រភព :
    foxsportsasia
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី