តារាស្រីថៃ Taew ប្រតិកម្មដូចម្ដេច? ក្រោយមានពាក្យចរចាអារ៉ាមបែកបាក់ស្នេហាដែលខំសាងជាង១០ឆ្នាំ

139388
  • បើទោះបីជាតារាសម្តែងស្រី Taew Natapohn មានភាពមមាញឹកនឹងការងារសិល្បៈខ្លាំងយ៉ាងណាក្តី និងកាន់តែមានប្រជាប្រិយភាពនិងការគាំទ្រខ្លាំង ពីសំណាក់មហាជនពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក្តី ប៉ុន្តែតារាសម្តែងស្រីរូបនេះ ក៏នៅតែស្រលាញ់ស្ម័គ្រស្មោះជាមួយនឹងសង្សារបណ្តូលចិត្តរបស់នាង ដែលបានស្រលាញ់គ្នាតាំងពីសម័យនៅរៀន មកទល់ពេលនេះ គឺអស់រយៈពេលជាង ១០ឆ្នាំមកហើយ ។

    ស្រាប់តែថ្មីៗនេះ ក៏បានលេចឮដំណឹងមកថា ពួកគេទាំងពីរបានសម្រេចចិត្តចែកផ្លូវគ្នា ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល មិនស្ទើរនោះទេ ។​ ទន្ទឹមនឹងពាក្យចចាមអារ៉ាមយ៉ាងក្តៅគគុកនេះផងដែរ ស្រាប់តែតួឯកស្រីរឿង «នាគី» រូបនេះ ក៏បានចេញមុខបកស្រាយភ្លាមៗ ដោយនាងបានធ្វើការបដិសេធទាំងស្រុង ចំពោះពាក្យចចាមអារ៉ាមដែលគ្មានប្រភពមួយនេះ ។ លើសពីនេះ Taew ថែមទាំងលើកឡើងថា ទំនាក់ទំនងរវាងនាង និងមិត្តប្រុស គឺនៅតែស្រលាញ់ល្អូកល្អឺននឹងគ្នាដូចដើម ពួកគេតែងតែចំណាយពេលទំនេរ ដើរលេងក្នុងនិងក្រៅប្រទេសជាមួយគ្នា ក៏ដូចជាទៅលេងគ្រួសារទាំងសងខាងផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី