
Jerome Boateng និយាយថាខណៈដែលរូបគាត់នៅមានចិត្តសប្បាយរីករាយជាមួយ FC Bayern München គាត់នឹងមិនផ្លាស់ទៅក្លឹបណាផ្សេងទេមុនពេលរដូវកាលថ្មីមកដល់។
កីឡាករវ័យ ២៩ឆ្នាំរូបនេះបានចំណាយពេលមួយរដូវកាលលេងនៅ Premier League ដោយលេងឲ្យក្រុម Manchester City ក្រៅពីនោះគឺគាត់ចំណាយពេលវេលាទាំងអស់ក្នុងអាជីពបាល់ទាត់ជាមួយលីគនៅអាល្លឺម៉ង់។ អតីតខ្សែការពារឆ្នើមរបស់ Hertha Berlin និង Hamburg បានចូលរួមជាមួយ Bayern ចាប់តាំងពីឆ្នាំ ២០១១ និងនិយាយថារូបគាត់ត្រៀមរួចរាល់សម្រាប់ការផ្លាស់ប្ដូរបរិយាកាស។
កីឡាករ Boeteng ដែលបានចុះកិច្ចសន្យាជាមួយ Bayern រហូតដល់ឆ្នាំ ២០២១ បានថ្លែងប្រាប់ Sky ថា៖ “ប្រទេសផ្សេងតែងតែចាប់អារម្មណ៍។ អ្នកមិនមានឱកាសច្រើនទេ។ អ្នករាល់គ្នាត្រូវធ្វើការសម្រេចចិត្តសម្រាប់ខ្លួនគេ ថាតើគេចង់ទទួលបានបទពិសោធន៍ថ្មីឬទេ។ ខ្ញុំមានអាយុច្រើនហើយពេលនេះ មិនដូចកាលដែលខ្ញុំទៅលេងនៅ Manchester City ទេ ហើយឥឡូវនេះដល់ចំណុចមួយដែលខ្ញុំត្រូវធ្វើការសម្រេចចិត្តម្ដងទៀត។ ជាការពិត វាជាការលំបាកក្នុងការចាកចេញពី Bayern។ វាមិនមែនជាការជ្រើសរើសប្រឆាំងនឹង Bayern នោះទេ ព្រោះខ្ញុំមានអារម្មណ៍ល្អចំពោះ Munich រាប់ឆ្នាំមកហើយ” ៕
ដោយ៖តារា